ក្រុមហ៊ុនFord និងក្រុមហ៊ុន RMA Cambodia ផ្តល់ជាមូលនិធិប្រមាណ $25,000 ដុល្លារដល់អង្គការយុវជនខ្មែរនិងការអិភិវឌ្ឍសង្គម

ក្រុមហ៊ុន Ford និង ក្រុមហ៊ុន RMA Cambodia ដែលជាតំណាងនាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត Ford ប្រចាំប្រទេសកម្ពុជាបានផ្តល់មូនិធិដែលមានទឹកប្រាក់ចំនួន$25,000 ដុល្លា ដល់អង្គការយុវជនខ្មែរនិងការអិភិវឌ្ឍសង្គម ក្រោមជំនួយឧបត្ថម្ភនៃមូលនិធិអភិរក្ស​ និងការពារបរិស្ថានជាសកលរបស់ក្រុមហ៊ុន Ford (Ford Conservation and Environmental Grants Initiative)។

អង្គការយុវជនខ្មែរនិងការអភិវឌ្ឍសង្គម (KYSD) គឺជាអង្គការមិនរកប្រាក់ចំណេញមួយដែលមានគោលបំណងកាត់បន្ថយភាពក្រីក្រនៅកម្ពុជាដោយលើកទឹកចិត្តឱ្យយុវជនធ្វើការក្នុងការសម្របសម្រួលជាមួយអ្នកដទៃដើម្បីនាំយកការអភិវឌ្ឍន៍ទៅកាន់តំបន់ដាច់ស្រយាលនៃប្រទេសកម្ពុជា។

មូលនិធិនេះនឹងអនុញ្ញាតឱ្យ KYSD សាងសង់អណ្តូងទឹកចំនួនដប់ប្រាំមួយនៅខេត្ដកំពង់ស្ពឺនិងខេត្តត្បូងឃ្មុំដើម្បីផ្តល់ប្រភពទឹកស្អាតដល់ប្រជាជនរស់នៅក្នុងតំបន់នឹងជួយកាត់បន្ថយការលំបាកប្រចាំថ្ងៃដែលពួកគេប្រឈមមុខក្នុងការទទួលបានទឹកស្អាត។ អណ្តូងទាំងនេះនឹងផ្គត់ផ្គង់ទឹកស្អាតដល់មនុស្សជាង 1200 នាក់ដែលមកពីគ្រួសារជាង 200។

ក្រុមហ៊ុន Ford និងក្រុមហ៊ុន RMA Cambodia បានរួមគ្នាបន្តជំរុញគំនិតផ្តួចផ្តើមដែល លោកស្រី Elena Ford បានបង្កើតឡើងនៅពេលធ្វើទស្សនកិច្ចនៅកម្ពុជាក្នុងឆ្នាំ 2012 ដើម្បីដោះស្រាយកង្វះខាតធនធានទឹកសម្រាប់សហគមន៍ជនបទ។

លោក សេង វឹង នាយកគ្រប់គ្រងផ្នែករថយន្ត Ford នៃក្រុមហ៊ុន RMA Cambodiaបានមានប្រសាសន៍ថា៖ “យើងមានមោទនភាពចំពោះកិច្ចខិតខំប្រឹងប្រែងនិងការរួមចំណែកជាបន្តបន្ទាប់ដែលជួយផ្តល់អត្ថប្រយោជន៍រយៈពេលវែងដល់ប្រជាជនកម្ពុជា។ ជារៀងរាល់ឆ្នាំយើងបានសហការជាមួយអង្គការមិនស្វែងរកប្រាក់ចំណេញ ក្នុងការស្វែងរកសហគមន៍ជនបទដែលកំពុងខ្វះខាតទឹកស្អាតប្រើប្រាស់ ហើយយើងខិតខំប្រឹងប្រែងដើម្បីជួយសម្រាល ការលំបាកដល់ប្រជាជនក្នុងតំបន់នោះ។

ក្រៅពីនេះ ក្រុមហ៊ុន Ford ក៏បានចូលរួមសកម្មភាពសង្គមជាច្រើននៅក្នុងប្រទេសកម្ពុជាក្រោមមូលនិធិគាំពារសហគមន៍ជា​សកលប្រចាំឆ្នាំផងដែរ។ បុគ្គលិកក្រុមហ៊ុន Ford និងក្រុមហ៊ុន RMA Cambodia ក៏បានចូលរួមចំនែកជាមួយអង្គការយុវជនខ្មែរនិងការអិភិវឌ្ឍសង្គម ដើម្បីសាងសង់បណ្ណាល័យមួយខ្នង ក្នុងឃុំចក ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ។ ហើយបណ្ណាល័យនេះនឹងក្លាយជាកន្លែងសិក្សា និងស្រាវជាវដ៏ប្រសើរមួយសម្រាប់សិស្សជាង 600នាក់ដែលស្ថិតក្នុងតំបន់នេះ។​

អំពីគម្រោងមូលនិធិអភិរក្ស​និងការពារបរិស្ថានរបស់ក្រុមហ៊ុន Ford

គម្រោងមូលនិធិអភិរក្ស​និងការពារបរិស្ថានបានបង្កើតតាំងពីឆ្នាំ 1983 មកម្លេះ។ មូលនិធិនេះបង្កើតឡើងក្នុងគោលបំណងដើម្បីជម្រុញបុគ្គលនិងអង្គការនានាដើម្បីធ្វើការសិក្សាស្រាវជ្រាវទៅលើគម្រោងផ្សេងៗ ទៅលើការការពារបរិស្ថាន ដើម្បីណែនាំឲ្យប្រជាពលរដ្ឋចេះស្រលាញ់និងការពារបរិស្ថាននៅក្នុងសហគមន៍ដែលពួកគេរស់នៅ។

ចាប់​តាំង​ពី​​ការ​បង្កើត​នូវ​គម្រោង​នេះ​មក​ ក្រុមហ៊ុនហ្វដ​បាន​ឧបត្ថមទឹកប្រាក់មិនក្រោម $5លានដុល្លារនោះទេដើម្បីអនុវត្ត​ន៍​នូវ​គម្រោង​រាប់រយ​គម្រោង​នៅ​ជាង ៦០​​​ប្រទេសជុំវិញពិភពលោក។

នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ក្រុមហ៊ុន Ford បានដើរតួយ៉ាងសំខាន់ក្នុងការជំរុញគំនិតផ្តួចផ្តើមផ្នែកការពារបរិស្ថានអស់រយៈពេលជាងមួយទសវត្សមកហើយ រួមមានការការពារសត្វព្រៃនិងការពារព្រៃឈើ និងផ្តល់មូលនិធិដល់គម្រោងអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិនិងការបង្កើនធនធាននៅតាមជនបទផងដែរ។

COMMENTS