Ice-watch នឹងរៀបចំ​កម្មវិធី​Time of Fashion Show​រដូវកាលទីមួយ​ឆាប់ៗខាងមុខនេះ

ក្រុមហ៊ុន Watch Empire ដែលត្រូវបានគេទទួលស្គាល់ថាជាក្រុមហ៊ុននាំចូលម៉ាកនា​ឡិកា​ដៃ Ice-Watch បានរួមសហការពីបណ្ដាក្រុមហ៊ុនផ្សេងៗដូចជា​ សណ្ឋាគារ​ Sun​ &Moon ក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិតឌីជី ​ក្រុមហ៊ុន YVS Rocher និង​ Alex buntha creative studio ដែលពួកគាត់បានសហការគ្នា នឹងរៀបចំបង្កើតកម្មវិធីបែបហ្វេសសិនល្បីប្លែកដំបូងបង្អស់មួយក្នុងកំឡុងខែវិច្ឆិកា នាពេលឆាប់ៗខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃសៅរ៏កន្លងទៅប៉ុន្មានថ្ងៃមុននេះ ក្នុងគេហទំព័ររបស់ Watch Empire បានធ្វើការអាប់ឡូតវីដេអូ Teaser  បែប​ហ្វេសសិនរបស់ម៉ូដែល​មួយ​រូប ​​​គឺ​កញ្ញា ចាន់ គង់ការ អម​នឹង​ភាព​ទាកទាញយ៉ាងរស់រវើក។

ទាក់ទិននឹងកម្មវិធីនេះ​នឹងត្រូវបានគេ​រៀប​ចំ​ឡើង​ក្នុង​ខែ​វិ​ច្ឆិកា​ខាងមុខ​នេះ​ដោយមានការ​ចូល​រួម​ឆ្នៃ​ម៉ូដ​​​ប្លែកៗ​ពី​​ Designer​ ចំនួន​ពីររូប​​ទោះយ៉ាងណា​ខាងក្រុមហ៊ុន​នាឡិកា​នេះ​មិនទាន់​បញ្ជាក់​ច្បាស់​ថា តើ​ designer ពី​រូប​នោះ​ជាន​ណា​នោះ​ទេ​?​

ចង់ដឹងដែរទេថា ក្នុងកម្មវិធីនោះ នឹងមានអ្វីខ្លះ សូមចូលទៅកាន់តំណរនេះទាំងអស់គ្នា https://www.facebook.com/nathe.mini/posts/850797095096897 ឬចង់តាមដានពីកម្មវិធីបន្ទាប់ទៀត កុំភ្លេចចូលទៅកាន់គេហទំព័រ “ Watch Empire”៕

COMMENTS