ក្រុមហ៊ុន Vietjet ទទួលបានពានរង្វាន់“Pioneering Airline Award”នៅក្នុងកម្មវិធីពានរង្វាន់មគ្គុទ្ទេសក៍ឆ្នាំ 2017​

ក្រុមហ៊ុនអាកាសចរណ៍ Vietjet Air ត្រូវបានផ្តល់កិត្តិយសថាជា “ក្រុមហ៊ុនអាកាសចរណ៍ត្រួសត្រាយ” នៅក្នុងកម្មវិធី The Guide Awards​ ដែលជាកម្មវិធីទេសចរណ៍ជាតិប្រចាំឆ្នាំ 2017។​ កម្នវិធីត្រួវបានរៀបចំឡើងដោយទស្សនាវដ្តី The Guide Magazine of Vietnam Economic Times សម្រាប់ការរួមចំណែកជាច្រើន របស់ក្រុនហ៊ុនអាកាសចរណ៍ ក្នុងការរអភិវឌ្ឍឧស្សាហកម្មទេសចរណ៍វៀតណាម។

នៅក្នុងកម្មវិធីពានរង្វាន់មគ្គុទ្ទេសក៍ឆ្នាំ 2017​ នេះបាន​ប្រារព្ធ​ឡើង ក្រោមប្រធានបទ “ទេសចរណ៍បៃតងសម្រាប់សេដ្ឋកិច្ចបៃតង” នៅលើកោះ Phu Quoc (Kien Giang) ដែលគេស្គាល់ថាជាកោះគុជខ្យងដែលបញ្ហាទេសចរណ៍ត្រូវបានដោះស្រាយនិងរក្សា បាននូវតំលៃរបស់ធនធានបៃតងព្រមទាំងការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ។

ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ថ្មីមួយ ក្រុមហ៊ុន Vietjet ជាក្រុមហ៊ុនដែលមានមនសិការខាងផ្នែកបរិស្ថាននិងបានបង្កើតកម្មវិធីជាច្រើនដើម្បីការពារនិងកែលម្អបរិស្ថានផងដែរ។ ក្រុមហ៊ុននេះបានសហការជាមួយក្រុមហ៊ុនផលិតយន្តហោះដែលមានឈ្មោះល្បីៗដូចជាក្រុមហ៊ុន Airbus និងក្រុមហ៊ុន Boeing ជាដើម ដើម្បីដាក់ឱ្យដំណើរការនូវម៉ាស៊ីនសន្សំសំចៃប្រេងនិងទំនើបកម្ម ដោយកាត់បន្ថយសម្លេងរំខាននិងការបញ្ចេញកាបូនទៅក្នុងបរិយាកាសទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន Vietjet ក៏ជាអ្នកចាប់ផ្តើមដំបូងគេនៅក្នុងការប្រើប្រាស់យន្តហោះជំនាន់ថ្មីបំផុត និង​ ការអនុវត្តបច្ចេកវិទ្យាពាណិជ្ជកម្មអេឡិចត្រូនិចទំនើបចុងក្រោយបំផុត ផងដែរ។ ក្រៅការបើកផ្លូវហោះហើរថ្មីទៅទិសដៅឆ្ងាយៗហើយនោះក្រុមហ៊ុន Vietjet ក៍មានដាក់រូបសញ្ញាទេសចរណ៍ផ្លូវការរបស់វៀតណាមនិងពាក្យស្លោកលើយន្តហោះរបស់ខ្លួន រួម និងការចាក់បទចម្រៀង ‘Hello Vietnam’ ដោយលោក Pham Quynh Anh នៅក្នុងជើងហោះហើរទាំងអស់ទៀតផង។

ពានរង្វាន់មគ្គុទ្ទេសក៏នេះជាពានរង្វាន់ដ៏មានកិត្យានុភាពដែលបានផ្តួចផ្តើមឡើងដោយ “The Guide” របស់អ្នកជំនាញការរបស់ប្រទេសវៀតណាមចាប់តាំងពីឆ្នាំ 1999 មកម្លេះ។ ពានរង្វាន់នេះមានគោលបំណងផ្តល់កិត្តិយសដល់អង្គការនិងអង្គភាពអាជីវកម្មណាដែលមានប្រសិទ្ធភាពនិងរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍របស់វៀតណាម។ លទ្ធផលនៃពានរង្វាន់នេះត្រូវបានគេផ្អែកលើសម្លេងនិងការវាយតម្លៃរបស់អ្នកអានរួមនិង ការស្ទាបស្ទង់មតិដោយអ្នករៀបចំកម្មវិធី ក៏ដូចជាព័ត៌មានពីប្រភពដែលគួរឱ្យទុកចិត្តនិងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ។

COMMENTS