បញ្ចូនកីឡាករជប៉ុន៤រូប ដែលទៅប្រកួតកីឡា Asian Games នៅឥណ្ឌូនេស៊ី មកប្រទេសវិញ ដោយសារតែឆ្លៀតទៅរកសេវាផ្លូវភេទ ក្នុងអំឡុងការប្រកួត

កីឡាករបាល់បោះជម្រើសជាតិជប៉ុនចំ​នួន៤រូប ដែលមកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡា Asian Games 2018 នៅក្នុងប្រទេសឥណ្ឌូនេស៊ី ត្រូវបានគេបញ្ឈប់ពីការប្រកួត និងបញ្ជូនទៅប្រទេសកំណើតវិញ ដោយសារតែពួកគេមានរឿងអាស្រូវផ្លូវភេទមួយក្នុងអំឡុងពេលពួកគេមកប្រកួតនេះ។ កីឡាករបាល់បោះផ្នែកបុរសទាំង៤រូបនេះរួមមាន កីឡាករ Yuya Nagayoshi អាយុ ២៧ ឆ្នាំ, កីឡាករ Takuya Hashimoto អាយុ ២៣ ឆ្នាំ, កីឡាករ Takuma Sato អាយុ ២៣ ឆ្នាំ និងកីឡាករ Keita Imamura អាយុ ២២ ឆ្នាំ។

គេបានរកឃើញថា បន្ទាប់ពីពួកគេប្រកួតឈ្នះលើក្រុមកីឡាករជម្រើសជាតិកាតានោះ ពួកគេបានទៅញ៉ាំអាហារពេលល្ងាច និងផឹកគ្រឿងស្រវឹងរហូតដល់ម៉ោងយប់ ហើយបន្ទាប់មកទៀតពួកគេបានទៅរកសេវាផ្លូវភេទជាមួយនឹងក្រុមស្ត្រីលក់ខ្លួននៅតាមដងផ្លូវក្នុងទីក្រុង ចាកាតា ក្នុងតម្លៃ ៨២ ដុល្លារក្នុងម្នាក់ ទាំងដែលពួកគេនៅស្លៀកពាក់ឯកសណ្ឋានជាកីឡាករជម្រើសជាតិជប៉ុននៅឡើយ។ សកម្មភាពនេះគឺជាការប្រព្រឹត្តិ ផ្ទុយពីវិន័យរបស់ក្រុមជម្រើសជាតិទាំងស្រុង ទើបគេសម្រេចបញ្ឈប់ការក្រកួតរបស់ពួកគេតែម្តង៕

អត្ថបទ៖ ភក្តី

ប្រភព៖ nextshark