ឡូយណាស់! រថយន្ដនេះមិនស៊ីសាំង បើកទៅមុខបានរហូតឲ្យតែមានពន្លឺព្រះអាទិត្យ (មានវីដេអូ)

កាលពីពេលថ្មីៗនេះ រថយន្ដដំណើរការដោយពន្លឺព្រះអាទិត្យដែលមានឈ្មោះថា Solar Powered បានធ្វើដំណើរឆ្លងកាត់ប្រទេសអូស្ត្រាលី ក្នុងការប្រកួតមួយដែលរៀបចំឡើងដោយ Bridgestone World Solar Challenge ហើយចាប់ផ្ដើមនាថ្ងៃទី08 ខែតុលា ឆ្នាំ2017 និងបញ្ចប់នាថ្ងៃទី15 ខែតុលា ឆ្នាំ2017។

រៀងរាល់ពីរឆ្នាំម្ដង កម្មវិធីប្រគួតប្រជែងWorld Solar Challenge តែងត្រូវបានធ្វើឡើងម្ដង។ មិនតែប៉ុណ្ណោះ ក្នុងឆ្នាំនេះគឺជាគម្រប់ខួបទី30 នៃកម្មវិធីនេះហើយ។ ស្របពេលជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំកម្មវិធីមួយរូបបានមានប្រសាសន៍ថា “ការប្រកួត World Solar Challenge បើកស្វាគមន៍ជានិច្ចនូវគំនិតដ៏អស្ចារ្យបំផុតពីជុំវិញពិភពលោកទៅកាន់ប្រទេសអូស្ត្រាលីដើម្បីប្រកួតប្រជែង និងការធ្វើដំណើរទៅតំបន់ត្រូពិកនៅក្នុងរថយន្តដែលដើរដោយថាមពលព្រះអាទិត្យ។ ការប្រគួតនោះគឺធ្វើដំណើរឆ្លងកាត់ចម្ងាយជាង 3000គីឡូម៉ែត្រពី Darwin ទៅ Adelaide។ អ្នកចូលរួមប្រគួតប្រជែងទាំងអស់បានរចនា និងផលិតយានយន្តដោយដៃរបស់ពួកគេផ្ទាល់ ហើយបានផ្តល់ឱ្យយាន្ដយន្ដទាំងនោះនូវការប្រគួតប្រជែងទៅនឹងអាកាសធាតុ និងរយៈចម្ងាយដ៏ពិបាកបំផុតក្នុងពិភពលោក។”

Fu

ខ្មែរណូត

ប្រភព៖ geeky-gadgets

COMMENTS