មកមើល៍ទិដ្ឋភាពអាពាហ៍ពិពាហ៍កូនៗរបស់មហាសេដ្ឋីរុស្ស៊ី ចាយលុយអស់ជាង១០លានដុល្លារ គ្រាន់តែថ្លៃផ្កាអស់ប្រហែល៥០ម៉ឺនដុល្លារទៅហើយ

នៅពេលដែលមហាសេដ្ឋីប្រទេសរុស្ស៊ីទាំង២បានចងសម្ព័ន្ធមេត្រីភាពនឹងគ្នានោះ គឺមិនចាំបាច់ត្រូវត្បិតត្បៀតក្នុងការចំនាយនោះទេ​។ ជាមួយនឹងមង្គលការដ៏អធឹកអធមរបស់កូនកម្លោះកូនក្រមុំគូស្នេហ៍ថ្មីថ្មោងនាង  LA nuptials of Lolita Osmanova កូនស្រីរបស់មហាសេដ្ឋីដ៏មានឥទ្ធិពលលោក Eldar Osmanov និងមហាសេដ្ឋី Albert Avdolyan កូនប្រុសរបស់លោក Gaspar។ ពួកគេមិនមានការខ្នក់ចិត្តចំពោះការចាយលុយជាង ១០លានដុល្លាសម្រាប់ត្រឹមតែថ្លៃវង់តន្ត្រី ទៀន រួមជាមួយនឹងផ្កាស្រស់នោះទេ។

លើសពីនេះទៅទៀត គូស្វាមីភរិយាមួយគូរនេះបានជ្រើសរើសទីតាំងអាពាហ៍ពិពាហ៍នៅ  home of the Oscars  ព្រមទាំងតារាស្រី Lady Gaga មកជាកិត្តិយសទៀតផង។ តាមការប៉ាន់ស្មានប្រាក់ប្រហែល ៥០០,០០០ដុល្លារត្រូវបានចំនាយសម្រាប់ផ្កាស្រស់តែមួយមុខប៉ុណ្ណោះ។

ក្នុងនោះផងដែរ គេក៏ឃើញតារាចម្រៀង Jason Derulo បានចូលមកសម្ដែងក្នុងពិធីផងដែរ ដែលតាមការប៉ាន់ស្មាន តារារូបនេះមានតម្លៃខ្លួនដល់ទៅ ២លានដុល្លារឯណោះ។ Lolita ត្រូវបានគេដឹងថាមានវ័យ ២២ឆ្នាំ ដែលទើបតែបានបញ្ចប់ការសិក្សាពីវិទ្យាស្ថានរបស់ក្រុងម៉ូស្គូផ្នែកទំនាក់ទំនងអន្តរជាតិ បានយន្តហោះផ្ទាល់ខ្លួនទៅ Las Vegas ភ្លាមៗបន្ទាប់ពីពិធីរៀបការ។ គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំកន្លងទៅនេះ ក៏មានអាពាហ៍ពិពាហ៍កូនប្រុសមហាសេដ្ឋី Said Gutseriev និងKhadija Uzhakhovs ដែលបានអញ្ជើញតារាជាច្រើនដូចជា  Jennifer Lopez និង Enrique Iglesias, Elton John, Beyonce ហើយចំនាយអស់ជាង១ពាន់លានក្នុងការរៀបចំ៕

ប្រភព៖ daiymail 

 

COMMENTS