នាយកសាលាស្ទែមហ្វត ប្រមូលលុយពីអណាព្យាបាលសិស្សរាប់សិបម៉ឺនដុល្លាបិទទ្វារសាលារត់គេចខ្លួនបាត់ស្រមោល

ភ្នំពេញ៖ កាលពីវេលាម៉ោង៧និង១៥នាទីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយនាយកសាលាស្ទែមហ្វតបានចាក់សោរបិទទ្វារ ធ្វើអោយអាណាព្យាបាលសិស្សជាច្រើននាក់ ដែលទើបបង់ថ្លៃសាលាអោយមានសង្ស័យ ហើយបានបង្កអោយមានការភ្ញាក់ផ្អើលទាំងព្រឹកឆោឡោគ្រប់ៗគ្នា ដែលទីតាំងសាលានេះស្ថុិតនៅចំនុចផ្លូវបេតុងក្បែរផ្ទះសំណាក់ស្ទឹងលាភក្នុងភូមិ១ សង្កាត់ស្ទឹងមានមានជយ័១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើយោងតាមសម្តីរបស់អាណាព្យាបាលសិស្សសាលាអន្តរជាតិស្ទេមហ្វតបានអោយដឹងថា នៅពេលដែលគាត់ដឹកកូនៗរបស់គាត់មករៀនដូចសព្វដង ពេលមកដល់សាលារៀនក៏ប្រទះឃើញសាលាចាក់សោរទ្វារស្ងាត់ឈឹង ពុំឃើញមានគ្រូសូម្បីតែម្នាក់ ឃើញតែបុរសសន្តិសុខម្នាក់ដែលយាមនៅក្នុងសាលាហើយពួកគាត់ក៏បានសួរសន្តិសុខទើបសន្តិសុខប្រាប់ថានាយកសាលារត់បាត់ហើយទើបពួកគាត់នាំគ្នាជ្រួលច្របល់ និងអស់សង្ឃឹមដោយពួកគាត់បានបង់លុយអោយទៅនាយកសាលាក្នុងម្នាក់ៗរាប់រយពាន់ដុល្លារ។

ហើយសាលាឯកជនអន្តរជាតិស្ទែមហ្វតខាងលើនេះបានបើកដំណើរការរយះពេលជិត៦ឆ្នាំមកហើយដោយពួកគាត់អួតសសើរថាសាលាខាងលើការបង្រៀនរបស់គ្រូមានគុណភាពល្អណាស់ ដោយកូនៗរបស់ចេះសរសេរនិងអានភាសារខ្មែរនិងអង់គ្លេសបានល្អណាស់មិនគួរណាលោកនាយកសាលានេះលេងមួយក្បាច់ជិះសេះលេងដៃវិចលុយរត់ចោលសិស្សបែបនេះទេ។ ប្រភពដដែលបន្តទៀតថា នាយកសាលាខាងលើនេះត្រូវបានគេស្គាល់ឈ្មោះ លី សុខុមាល ។

ក្រោយពីដឹងថានាយកសាលានេះឆបោកភ្លាមក្រុមអាណាព្យាបាលខាងលើបាននាំគ្នាមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យអោយជួយអន្តរាគមន៍និងរកយុត្តិធម៌អោយពួកគាត់ដែលជាជនរងគ្រោះផង៕

COMMENTS