ស្ត្រីជនជាតិចិនចេញពីព្រលានយន្តហោះភ្លាមត្រូវចោរឆក់ទូរស័ព្ទភ្លាម!

ភ្នំពេញ៖ កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក២នាក់ដែលបានធ្វើសកម្មភាពឆក់ទូរស័ព្ទពីស្ត្រីជនជាតិចិនបានសម្រេចខណៈជនរងគ្រោះកំពុងដើរនិយាយទូរស័ព្ទតាមផ្លូវ កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ នៅចំណុចភ្លើងស្តុបថ្មីមុខអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង ស្ថិតក្នុងភូមិក្បាលដំរី សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពពត៌មានបានអោយដឹងថា មុនកើតហេតុស្រ្តីរងគ្រោះបានដើរចេញពីព្រលានយន្តសោះឆ្លងផ្លូវមកមខាងទៀតដើម្បីចាំរថយន្ត ដោយដើរបណ្តើរនិយាយទូរស័ព្ទបណ្តើរស្រាប់តែលេចមុខជនសង្ស័យ២នាក់ជិះមូតូមួយគ្រឿងធ្វើសកម្មភាពឆក់ទូរស័ព្ទពីស្ត្រីរងគ្រោះបានសម្រេចតែគាប់ជួនស្របពេលសមត្ថកិច្ចមូលដ្ឋានកំពុងចុល្បាតជួបហេតុការណ៍នេះក៏ជិះដេញតាមជនសង្ស័យនិងឃាត់ខ្លួនបានម្នាក់ និងម្នាក់ទៀតគេចខ្លួនបាត់។ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានខាងលើមានឈ្មោះ កង ពៅ អាយុ៣៣ឆ្នាំ ចំណែកស្ត្រីរងគ្រោះមានឈ្មោះ Zheng Xiu Mei អាយុ៥៥ឆ្នាំ ជនជាតិចិន។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានដកហូតទូរស័ព្ទពីជនសង្ស័យប្រគល់អោយស្ត្រីរងគ្រោះវិញ ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យបទល្មើសព្រហ្មទណ្ឌអាវុធហត្ថរាជធានីភ្នំពេញកសាងសំនុំរឿងបញ្ជូនទៅតុលាការចាត់ការជាបន្ត៕

COMMENTS