ដោយសារតែសោកនាដកម្មក្នុងទីក្រុង Las Vegas កាលពីមួយរយៈមុន YouTube បានហាមឃាត់វីដេអូទាំងឡាយណា ដែលបង្ហាញពីរបៀបកែច្នៃកាំភ្លើង

ដោយសារតែសោកនាដកម្មក្នុងរដ្ឋ Las Vegas កាលពីប៉ុន្មានថ្ងៃមុននេះ ទាក់ទងទៅនឹងអំពើបាញ់ប្រហារដ៏កាចសាហាវទៅលើការប្រគុំតន្ត្រីមួយ ហើយប៉ូលីសបានរកឃើញថាកាំភ្លើងដែលជនល្មើសប្រើ គឺជាប្រភេទកាំភ្លើងកែច្នៃផងនោះ គេហទំព័រ YouTube បានសម្រេចហាមឃាត់វីដេអូទាំងឡាយណាដែលបង្ហាញពីកាកែច្នៃកាំភ្លើងចោលទាំងអស់។ ដូចនេះ វាក៏ជារឿងដ៏ល្អមួយដែរ។

អ្វីដែលគួរឲ្យខ្លាចបំផុតនោះគឺ កាំភ្លើងកែច្នៃដែលត្រូវបានប្រើប្រាស់នៅក្នុងការបាញ់ប្រហារក្នុងរដ្ឋ Las Vegas គឺជាប្រភេទកាំភ្លើងពិសេសមួយដែលវាមានសមត្ថភាពអាចបាញ់បានដោយស្វ័យប្រវត្តិ ហើយបើយោងតាមអ្នកវិភាគបានលើកឡើងថា វាជាប្រភេទអាវុធពាក់កណ្តាលស្វ័យប្រវត្តិ។

ដោយសារតែគេហទំព័រ YouTube មានការព្យួយបារម្មណ៍ទាក់ទងទៅនឹងអំពើព្រៃផ្សៃបែបនេះកើតឡើងសារជាថ្មីម្ដងទៀត ទើបពួកគេសម្រេចបិទចោលវីដេអូទាំងនោះ។ ការធ្វើបែបនេះ គឺជាវិធីមួយក្នុងការចូលរួមចំណែកកាត់បន្ថយអំពើភេរវកម្មផងដែរ។

Fu

ខ្មែរណូត

ប្រភព៖ slashgear

COMMENTS