ហួសចិត្ត ! កូនកំលោះម្នាក់ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីត្រូវមិត្តភក្តិប្រើវិធីបែបនេះមកអបអរសាទរក្នុងថ្ងៃរៀបការរបស់ខ្លួន

ប្រទេសចិន ៖ នៅក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍មិត្តភក្តិនិងសាច់ញាតិរបស់កូនក្រមុំកូនកំលោះចូលចិត្តជ្រើសរើសវិធីប្លែកយកមកកំប្លែងលេងជាមួយនឹងជាមួយពួកគេ។ ប្រភពព័ត៌មានចិនបានរាយការណ៍ពីករណីមួយដែលធ្វើអោយមានភាពភ្ញាកផ្អើលយ៉ាងខ្លាំង ដែលកូនកំលោះម្នាក់ត្រូវចូលមន្ទីរពេទ្យក្នុងថ្ងៃរៀបការដោយសារតែការអប់អរបែបប្លែករបស់មិត្តភក្កិ។ ប្រភពដដែលបានអោយដឹងថារឿងរ៉ាវនេះបានកើតឡើងកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៧ នាទីក្រុង Dongying ខេត្ត Shandong ភាគខាងកើតប្រទេសចិន។

គ្រោះថ្នាក់មួយនេះបានកើតឡើងនៅខណៈពេលដែលក្រុមមិត្តភក្តិសាច់ញាតិដើរអមកូនកំលោះ ដោយសារតែចង់ធ្វើអោយកម្មវិធីកាន់តែមានភាពសប្បាយមិត្តភក្តិកូនកំលោះក៏បាននឹកឃើញវិធីមួយ។ ដោយពួកគេនាំគ្នាចាប់ដៃចាប់ជើងកូនកំលោះហើយលើកចុះលើកឡើង ដោយមិនបានប្រយ័ត្នក្បាលរបស់កូនកំលោះបានប៉ះជាមួយនឹងឥដ្ឋម៉ាទំហឹងលាន់លឺសូរយ៉ាងខ្លាំង ខណៈពេលនោះពេលវេលាសប្បាយបានក្លាយទៅជាស្ងប់ស្ងាត់។ កូនកំលោះក៏ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗនោះដែរ ជាសំណាងដែលវាមិនធ្ងន់ធ្ងរខ្លាំងនៅពេលនេះកូនកំលោះកំពុងស្នាក់នៅមន្ទីរពេទ្យរងចាំមើលរោគសញ្ញាបន្តទៀតសិន។ ករណីនេះភាគច្រើនអាចកើតមាននៅតាមតំបន់ឆ្ងាយព្រោះពួកគេចូលប្រើវិធីបែបនេះក្នុងការអប់អរសាទរដល់គូស្វាមីភរិយាថ្មី ទាំងដែលវាមានគ្រោះថ្នាក់ខ្លាំងមែនទែនហើយមានខ្លះអាចជួបនិងសោកនាដកម្មក្នុងថ្ងៃរៀបការខ្លួនទៀតផង៕


ប្រភព ៖ sanook

COMMENTS