ហួសចិត្ត! ម្តាយលក់កូនស្រីអាយុ១៤ឆ្នាំឲ្យរកស៊ីផ្លូវភេទ ដើម្បីយកលុយសងបំណុល

ម៉ាឡេស៊ី៖ អ្នកម្តាយវ័យ៣០ឆ្នាំម្នាក់ត្រូវបានប៉ូលីសម៉ាឡេស៊ីចាប់ខ្លួន បន្ទាប់ពីរកឃើញថាគាត់បានលក់កូនស្រីអាយុ១៤ឆ្នាំរបស់គាត់ម្នាក់ឲ្យធ្វើជាស្រីរកស៊ីផ្លូវភេទដើម្បីយកលុយមកសងបំណុលគេ។ អ្នកម្តាយរូបនេះមិនត្រូវបានគេបង្ហាញឈ្មោះឡើយ តែគាត់រស់នៅក្នុងក្រុង Limbang division ក្នុងប្រទេសម៉ាឡេស៊ី។ ដើម្បីទូទាត់បំណុលរបស់គាត់ អ្នកម្តាយរូបនេះបានលក់កូនស្រីរបស់ខ្លួនឲ្យទៅម្ចាស់ហាងខារ៉ាអូខេមួយកន្លែង។

មុនដំបូងឡើយក្មេងស្រីរូបនេះបានធ្វើការជាអ្នករត់តុ និងក្រោយមកត្រូវបានគេបង្ខំឲ្យរួមភេទជាមួយនឹងភ្ញៀវជាថ្នូរនឹងប្រាក់230ដុល្លារក្នុងការរួមភេទម្ដង។ អ្នកដែលទទួលបានប្រាក់គឺម្ចាស់ ហាងខារ៉ាអូខេ ហើយក្នុងរយៈពេលដែលនាងធ្វើការនៅក្នុងហាងខារ៉ាអូខេនេះ នាងត្រូវបានគេបង្ខំឲ្យរួមភេទបានជាមួយភ្ញៀវបានចំនួន៣ដងហើយ។ យ៉ាងណាក្តីខាងអាជ្ញារក្នុងតំបន់កើតហេតុខាងលើ បានដឹងរឿងនេះ និងបានប្តឹងករណីនេះទៅកាន់តុលាការ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់។ ជាលទ្ធផលម្តាយរបស់ក្មេងស្រីខាងលើត្រូវបានប៉ូលិសចាប់ខ្លួន និងបញ្ចូនទៅកាន់តុលាការ៕

ភក្តី

ប្រភព៖thecoverage

COMMENTS