Arsenal បដិសេធមិនព្រមដំឡើងប្រាក់ឈ្នួលពលកម្មឲ្យ Ramsey

ក្លឹបកាំភ្លើងធំ Arsenal បានប្ដេជ្ញាឈរលើជំហររឹងមាំដោយបដិសេធមិនព្រមផ្ដល់ប្រាក់ឈ្នួលពលកម្មដល់ខ្សែបម្រើ Aaron Ramsey ទ្វេដងប៉ុន្ដែក្លឹបយក្សទីក្រុង London មួយនេះនៅតែសង្ឃឹមថា Ramsey នឹងបន្ដស្នាក់នៅជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal បន្ដទៀត នេះយោងតាមការចុះផ្សាយរបស់សារពត៌មាន Evening Standard។

ខ្សែបម្រើសញ្ជាតិវែលរូបនេះកំពុងស្ថិតនៅក្នុងការចចារមួយដើម្បីទទួលបានកិច្ចព្រមព្រៀងថ្មីជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal ដោយ Ramsey បានទាមទារក្លឹបកាំភ្លើងធំ Arsenal ដំឡើងប្រាក់ឈ្នួលពលកម្មទ្វេដងពីប្រាក់ឈ្នួលពលកម្មគាត់បច្ចុប្បន្ន។

ប៉ុន្ដែសំណើររបស់ Ramsey ត្រូវបានក្លឹបកាំភ្លើងធំ Arsenal ច្រានចោលនឹងឈរលើជំហររឹងមាំនឹងមិនផ្ដល់ប្រាក់ឈ្នួលពលកម្មឲ្យ Ramsey ទ្វេដងទេ ប៉ុន្ដែសង្ឃឹមថា Ramsey នឹងបន្ដនៅជាមួយនឹងក្លឹបទោះបីជាកុងត្រារបស់គាត់នៅសល់តែមួយរដូវកាលទៀតក៏ដោយ។

បុត្រ

ប្រភព៖ Goal