ព្យាករណ៍អាកាសធាតុចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២២ ខែតុលា​ ឆ្នាំ២០១៧

តាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ ក្រសួងធនធាតុទឹក និងឧតុនិយម បានបញ្ជាក់អោយដឹង ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២២ ខែតុលា​ ឆ្នាំ២០១៧ អាចនឹងមានភ្លៀងធ្លាក់ច្រើនជាប់ៗគ្នាក្នុងក្របខណ្ឌទូទាំងប្រទេស ផ្ទៃមេឃមានភាពអួអាប់ ហើយខេត្តក្រុងមួយចំនួនអាចប្រឈមនឹងជំនន់ទឹកភ្លៀងផងដែរ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នអោយបានខ្ពស់ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ជាប់ទន្លេមេគង្គ ព្រោះភ្លៀងជាកត្តាជម្រុញអោយទឹកទន្លេមេគង្គហក់ឡើងសារជាថ្មី៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology

COMMENTS