ព្រលឹងហោះស៊ីព្រលិតអស់! កំពុងតែដើរលើស្ពានកញ្ចក់កំពស់ជាង១ពាន់ម៉ែត្រសុខៗ ស្រាប់តែប្រេះកញ្ចក់ (មានវីដេអូ)

ចិន៖ ស្ពានកញ្ចក់ជាទីរមណីយដ្ឋានដ៏មានប្រជាប្រិយភាពមួយនៅក្នុងប្រទេសចិន។ ស្ពាននេះត្រូវបានគេសាងសង់ឡើងនៅតាមចង្កេះភ្នំ Taihang  ក្នុងតំបន់ Scenic Area ក្រុង Handan  ភាគខាងត្រូងប្រទេសចិន និងមានកម្ពស់ជាង១ពាន់ម៉ែត្រឯណោះ។ ជាធម្មតាទីរមណីយដ្ឋាននេះបានទាកទាញ់ភ្ញៀវទេសចរណ៍ជាតិ និងអន្តជាតិជាច្រើននាក់ឲ្យមកទស្សនា និងដើរកំសាន្តមើលទេសភាពលើស្ពាននេះ ក្នុងថ្ងៃចុងសប្តាហ៍ ឬក្នុងថ្ងៃឈប់សម្រាកពីការងារ។

ភ្ញៀវទេសចរណ៍មួយចំនួនអាចដើរកាត់ស្ពាននេះដោយគ្មានភាពភ័យខ្លាចនោះទេ​ តែសម្រាប់ភ្ញៀវខ្លះវិញពេលឡើងដល់ស្ពាននេះភ្លាម មានភាពភ័យខ្លាច និងតក់ស្លុតយ៉ាងខ្លាំង និងមិនហ៊ានដើរដូចធម្មតានោះ គឺបានត្រឹមតែវារ និងលត់ជង្គង់ដើរតិចៗ ដោយតោងនឹងបង្កាន់ដៃបណ្ដើរផងដែរ។ អ្វីដែលកាន់តែតក់ស្លុតទៀតនោះ គឺខាងក្រុមការងារគ្រប់គ្រងរមណីដ្ឋានមួយនេះ បានរៀបចំធ្វើឲ្យមានស្នាមប្រេះក្លែងក្លាយនៅក្រោមស្ពាននេះ និងមានសំឡេងដូចជាកញ្ចក់ប្រេះមែនទែនអីចឹង ដែលវាអាចធ្វើឲ្យភ្ញៀវទេសចរណ៍មួយចំនួនភ័យស្ទើរតែភ្លេចដកដង្ហើម។ តែយ៉ាងណាក្តីវាមិនបង្កឲ្យមានគ្រោះថ្នាក់អ្វីនោះ ហើយក្រុមការងារបានអះអាងថាក្រុមហ៊ុនខ្លួនធានាសុវត្ថិភាពចំពោះភ្ញៀវទេសចណ៍ទាំងអស់ដែលមកលេងនៅទីនេះ។ សូមអញ្ចើញប្រិយមិត្ត ទស្សនាទិដ្ឋភាពទូទៅអំពីស្ពានកញ្ចាក់ក្នុងវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

ភក្តី

ប្រភព៖ mirror

COMMENTS