អ្នករស់នៅតំបន់មួយចំនួននៅខាងលិចរាជធានីភ្នំពេញ នឹងមានការផ្តាច់អគ្គិសនីនាថ្ងៃទី១០ នេះ

រាជធានីភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជាបានឲ្យដឹងថា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ អគ្គិសនីកម្ពុជានឹងធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅមួយចំនួនខាងក្រោមនេះ ដើម្បីធ្វើការជួសជុល និងផ្លាស់ប្តូរបរិក្ខារអគ្គិសនីមួយចំនួនជាបន្ទាន់ ក្រោយទទួលរងឧបទ្ទវហេតុរន្ទះបាញ់០៣ដងផ្ទួនៗគ្នា៕

COMMENTS