រថយន្តសេរីទំនើប Audi បុកបង្កាន់ដៃស្ពានអាកាស៥មករាបណ្តាលអោយដាច់កាឡេកង់ទៅមុខលែងរួច

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯង បុរសម្នាក់បើកបររថយន្តសេរីទំនើបអូឌីបុកបង្កាន់ដៃស្ពានអាកាស៧មករាបណ្តាលអោយបាកាឡេកង់ខាងមុខ កាលពីវេលាម៉ោង២និង៤០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូច២៨៩ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក។

ប្រភពពត៌មានបានអោយដឹងថា រថយន្តបង្ករខាងលើម៉ាកអូឌី ពណ៌ខ្មៅលាយស គ្មានស្លាកលេខ បើកបរដោយបុរសម្នាក់ធ្វើដំណើរក្នុងទិសដៅពីត្ពុងទៅជើងតាមបណ្តោយផ្លូ២៨៩ (ផ្លូវក្រោមដី) មកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតទៅបុកបង្កាន់ដៃស្ពានអាកាស៥មករា បណ្តាលអោយដាច់កាឡេកង់រថយន្តខាងមុខទៅមុខទៀតលែងរួច តែសំណាងល្អមិនមានមនុស្សរងរបួស។

ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចមូលដ្ឋានបានចុះទៅធ្វើការត្រួតពិនិត្យនៅកន្លែងកើតហេតុ ឃើញថាមិនមានខូចខាតដល់ទ្រព្យសម្បត្តិរដ្ឋទើបអោយម្ចាស់រថយន្តយករថយន្តទៅជួសជុលដោយខ្លួនឯង៕

COMMENTS