រថយន្តសេរីទំនើប២គ្រឿងបុកគ្នាពេញទំហឹងរងការខូចខាតយ៉ាងដំណំទាំងសងខាង

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តហាយលែនឌ័យជិះឆ្លងផ្លូវត្រូវរថយន្ត ឡង់គ្រីស័រ សេរីទំនើបបុកពេញទំហឹងបណ្តាលអោយរថយន្តទាំងសងខាងរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវវេងស្រេង ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពពត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនកើតហេតុគេឃើញរថយន្តហាយលែនឌ័រ ពណ៌ខ្មៅ កំពង់ធ្វើដំណើរឆ្លងថ្នល់ស្រាប់តែមានរថយន្តសេរីទំនើបមួយគ្រឿងធ្វើដំណើរក្នុងល្បឿនលឿនដូចហោះ មកបុករថយន្តហាយលែនឌ័រពីក្រោយពេញទំហឹង បណ្តាលអោយរថយន្តហាយលែនឌ័រខ្ទាតប្រហែលជា៣០ម៉ែត្រ និងខ្ទេចផ្នែកខាងក្រោយ ដោយឡែករថយន្តឡង់គ្រីស័ររងការខូចខាត្នែកខាងមុខយ៉ាងដំណំងដែរ។ ប្រភពពត៌មានដដែលបានអោយដឹងដែរថា អ្នកបើកបររថយន្តបង្ការម៉ាកឡង់គ្រីស័រខាងលើជាមន្ត្រីសមត្ថកិច្ច ហើយបើកបរក្នុងសភាពស្រវឹងជោគជាំតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានស្ទូចយករថយន្តទាំង២ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលបណ្តោះអាសន្នរងចាំភាគីទាំងសងខាងដោះស្រាយគ្នាជាបន្ត៕

COMMENTS