ធ្លាប់តែឃើញកាមេរ៉ាភ្លោះ ឥឡូវស្មាតហ្វូននេះមានអេក្រង់ភ្លោះ!!

ជាការពិតណាស់ ស្មាតហ្វូនម៉ូដែល Axon M របស់ក្រុមហ៊ុន ZTE កាន់តែខិតជិតដល់ថ្ងៃចេញលក់មែនទែនហើយ បន្ទាប់ពីម៉ូដែលនេះត្រូវបានទទួលស្គាល់ដោយ US FCC។ ដោយឡែក Axon M មានឈ្មោះកូដថា Axon Multy ហើយត្រូវបានគេរំពឹងថានឹងប្រកាសចេញលក់នាថ្ងៃទី17 ខែតុលា ខាងមុខនេះ ក្នុងព្រឹត្តិការណ៍មួយដែលធ្វើឡើងក្នុងទីក្រុង Brooklyn ជាមួយនឹងតម្លៃប្រមាណជា $650។

គួរបញ្ជាក់ផងដែរថា Axon M ត្រូវបានក្រុមហ៊ុនរចនាឡើងប្លែកពីគេតែម្ដង ពោលគឺអាចបត់បានដោយមានអេក្រង់ប្រភេទ Touchscreen ដល់ទៅពីរឯណោះ។ នៅពេលដែលស្មាតហ្វូននេះបត់បញ្ចូលគ្នា នោះវានឹងមានអេក្រង់ទាំងមុខទាំងក្រោយតែម្ដង។ទោះជាយ៉ាងណា Axon M មានកម្រឹតបង្ហាញរូបភាពត្រឹមតែ 1080p ប៉ុណ្ណោះជាមួយនឹងទំហំអេក្រង់ 6.8អ៊ីញ។

យោងតាមគណៈកម្មការ FCC បានបង្ហាញថា Axon M នឹងដំណើរការដោយប្រព័ន្ធ Android 7.1.2 Nougat ហើយសម្រាប់លក្ខណៈពិសេសវិញម៉ូដែលនេះនឹងបំពាក់ដោយបន្ទះឈីបប្រភេទ Snapdragon 820 មានទំហំ RAM 4GB និងអង្គផ្ទុកទិន្នន័យ 32GB។ សម្រាប់កាមេរ៉ាក្រោយគឺមានទំហំ 20MP និងថាមពលថ្ម 3,120mAh។

Fu

ខ្មែរណូត

ប្រភព៖ gsmarena

COMMENTS