ដំណឹងល្អ! ក្រុមហ៊ុន Samsung កំពុងដំណើរការផលិត sensor ស្កេនស្នាមក្រយ៉ៅដៃបង្កប់ក្នុងអេក្រង់ហើយ

ដំបូងឡើយ យើងសូមអរគុណជាខ្លាំងដល់អេក្រង់ប្រភេទ Infinity Display ដែលបានបំពាក់លើកំពូលស្មាតហ្វូន Galaxy S8, S8+ និង Galaxy Note 8 ហើយក៏ជាមូលហេតុចំបងនៃការលុបចោលនូវប៊ូតុង Home របស់ក្រុមហ៊ុន Samsung ដែរ។ ដោយឡែក ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សមួយនេះ បានព្យាយាមក្នុងការស្រាវជ្រាវ និងស្វែងរកវិធី ធ្វើយ៉ាងណាអាចបង្កប់ sensor ស្នេកស្នាមក្រយ៉ៅដៃក្នុងអេក្រង់បាន ប៉ុន្ដែបច្ចេកវិទ្យានេះហាក់ដូចជាស្មុកស្មាញខ្លាំងណាស់។ ហើយចុងក្រោយ sensor នេះត្រូវបានក្រុមហ៊ុនសម្រេចបំពាក់នៅផ្នែកខាងក្រោយក្បែរកាមេរ៉ាទៅវិញ។

គួរបញ្ជាក់ផងដែរថា សម្រាប់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនផលិតស្មាតហ្វូន Android ជាច្រើនបានផ្ដោតសំខាន់ទៅលើបច្ចេកវិទ្យាស្កេនមុខ ជំនួសឲ្យ sensor ស្កេនស្នាមក្រយ៉ៅដៃ ពោលគឺដូច iPhone X ដែរ។ ប៉ុន្ដែសម្រាប់ក្រុមហ៊ុន Samsung វិញគឺមិនបានបោះបង់ចោលឡើយ ហើយផ្ទុយទៅវិញក្រុមហ៊ុននេះបាននឹងកំពុងព្យាយាមយ៉ាងអស់ពីលទ្ធភាពដើម្បីរកវិធីដាក់ឧបករណ៍ស្កេនចូលទៅក្នុងអេក្រង់ឲ្យបាន។ យោងតាមលោក Ming-Chi Kuo អ្នកវិភាគរបស់ក្រុមហ៊ុន KGI Securities បានបង្ហើបថា កំពូលស្មាតហ្វូន Galaxy Note 9 ដែលនឹងត្រូវបានប្រកាសចេញលក់នាកំឡុងឆ្នាំ2018 នឹងក្លាយទៅជាម៉ូដែលទីមួយដែលមានបំពាក់ដោយ sensor ស្កេនស្នាមក្រយ៉ៅដៃបង្កប់ក្នុងអេក្រង់មុនគេ។

Fu

ខ្មែរណូត

ប្រភព៖ phonearena

COMMENTS