ជឿទេ? iOS 11 ស៊ីថ្មសាហាវណាស់!​ ដើម្បីបញ្ឈប់វា អ្នកត្រូវធ្វើតាមវិធីទាំងនេះ

ជាការពិតណាស់ នេះមិនមែនជាលើកទីមួយទេ រាល់ពេលដែលប្រព័ន្ធដំណើរការទទួលបានការអភិវឌ្ឍថ្មី។ ហើយបញ្ហាប្រឈមដែលតែងតែកើតឡើងនោះ គឺការស៊ីថាមពលថ្មខ្លាំង។ ដូចគ្នាទៅនឹង iOS 11 ដែរ វាគឺជាប្រព័ន្ធដំណើរការចុងក្រោយរបស់ក្រុមហ៊ុន Apple ដែលទើបតែត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់កាលពីខែមុនប៉ុណ្ណោះ។ ដោយឡែក សម្រាប់អ្នកដែលកំពុងប្រើប្រាស់ iPhone 8 រឺ iPhone 8 Plus គឺទទួលបានប្រព័ន្ធដំណើរការនេះមកស្រាប់តែម្ដង។ ប៉ុន្ដែ ក្នុងរយៈពេលមួយខែនេះ យើងទទួលបានការមិនពេញចិត្តច្រើនណាស់ពីអ្នកប្រើប្រាស់ ទាក់ទងទៅនឹងថាមពលថ្មតែម្ដង។

ជាក់ស្តែងការសិក្សាស្រាវជ្រាវពីអ្នកប្រើ iPhone និង iPad កំរិតមធ្យមចំនួន 50.000នាក់បានអនុវត្ត បន្ទាប់ពីប្រព័ន្ធប្រតិបត្តិការ iOS ថ្មីត្រូវបានរកឃើញថាអាយុកាលនៃថាមពលថ្មជាមធ្យមបានធ្លាក់ចុះពី 240នាទីនៅលើប្រព័ន្ធប្រតិបត្តិការ iOS 10 ដល់ 96 នាទីជាមួយនឹង iOS 11។ ទោះជាយ៉ាងណា ក្រុមហ៊ុន Apple បានព្យាយាមក្នុងការអភិវឌ្ឍន៍លើប្រព័ន្ធដំណើរការថ្មី និងជួសជុលរាល់ភាពអសកម្មនានា ប៉ុន្ដែការខិតខំប្រឹងប្រែងនេះហាក់ដូចជាគ្មានប្រយោជន៍សោះ។ ដូចនេះ យើងសូមណែនាំលោកអ្នកឲ្យសាកល្បងធ្វើតាមវិធីទាំងឡាយខាងក្រោមនេះវិញ ដើម្បីទទួលបានថាមពលថ្មប្រើប្រាស់បានយូរ៖

1/ Low power mode

ដំណោះស្រាយដែលមានប្រយោជន៍ និងងាយស្រួលបំផុតគឺការប្រើប្រាស់ Low power mode នេះឯង។ ប៉ុន្ដែអ្នកមិនត្រូវប្រើវាគ្រប់ពេលនោះទេ។ ទាក់ទងទៅនឹងមុខងារនេះ iPhone របស់អ្នកនឹងផ្ដល់ជាដំណឹងមួយរាល់ដើម្បីឲ្យអ្នកប្រើប្រាស់មុខងារ Lower power នេះរាល់ពេលដែលថាមពលថ្មនៅសល់ត្រឹមតែ 20%។ ដូចនេះ នៅពេលដែលអ្នកសាកថ្មពេញវិញហើយ អ្នកគួរតែបិទមុខងារនេះវិញទើបជាការល្អ។

2/ បិទមុខងារ Siri Eavesdropping

ប្រសិនបើអ្នកមិនត្រូវការប្រើប្រាស់មុខងារ Siri គ្រប់ពេលនោះទេ នោះអ្នកគួរតែបិទមុខងារនេះចោលទៅដើម្បីកុំឲ្យវាខំស្ដាប់អ្វីដែលអ្នកនិយាយទៀត។ បើទោះជាអ្នកបិទមុខងារនេះក្ដី ក៏មុខងារ Siri នៅតែដំណើរការដដែលរាល់ពេលដែលអ្នកចុចលើប៊ូតុង Home ឲ្យជាប់ រឺនិយាយថា “Hey! Siri”។

3/ បិទមុខងារ AssistiveTouch

មុខងារនេះគឺសម្រាប់អ្នកដែលមានបញ្ហាក្នុងការប៉ះលើអេក្រង់ ហើយវាត្រូវបានរចនាឡើងដើម្បីជួយដល់ការប្រើម្រាមដៃនៅពេលធ្វើការកាយវិការដូចជាការប្រើម្រាមដៃតែមួយ រឺច្រើនលើអេក្រង់។ ទោះជាយ៉ាងណា ដើម្បីកាត់បន្ថយការស៊ីថាមពលថ្មអ្នកគួរបិទវាចោលទៅ។ ហើយដើម្បីបិទសូមចូលទៅកាន់ Settings > General > Accessibility > AssistiveTouch។

4/ បិទមុខងារ Email Fetch

ប្រសិនបើអ្នកមិនតម្រូវឲ្យរងចាំអ៊ីម៉ែលពីកន្លែងធ្វើការ រឺចៅហ្វាយនាយទេ នោះអ្នកគួរតែបិទមុខងារនេះចោលទៅ។ រាល់ពេលដែលមុខងារនេះបើក គឺវាស៊ីថាមពលថ្ម និងអ៊ីនថឺណេតខ្លាំងណាស់ ពោលគឺវារងចាំការមកដល់នៃអ៊ីម៉ែលរហូត។ ដូចនេះដើម្បីសន្សំថាមពលថ្មអ្នកគួរបិទវាចោលទៅ។ ដើម្បីធ្វើវាសូមចូលទៅកាន់ Settings > Accounts & passwords > Fetch New Data។

5/ បិទមុខងារ Background Apps

រាល់កម្មវិធីដែលអ្នកបើកទាំងឡាយ គឺនៅតែដំណើរការចោលនៅ Backgroud ជានិច្ច បើទោះជាអ្នកឈប់ប្រើក៏ដោយ។ ជាធម្មតាពេលដែលអ្នកឈប់ប្រើកម្មវិធីណាមួយ អ្នកគ្រាន់តែចុចលើប៊ូតុង Home ប៉ុណ្ណោះ រួចជ្រើសយកកម្មវិធីថ្មីមួយទៀតមកប្រើ។ តាមពិតទៅកម្មវិធីដែលអ្នកឈប់ប្រើនោះ គឺមិនបានបិទឡើយ ពោលគឺវាដំណើរការរហូត។ ដើម្បីបិទវាសូមចូលទៅកាន់ Settings > General > Background App Refresh។ បន្ទាប់មកអ្នកនឹងឃើញតារាងកម្មវិធីទាំងឡាយណា ដែលអ្នកចង់បិទ។

Fu

ខ្មែរណូត

ប្រភព៖ news.au.com

COMMENTS