រន្ធត់ណាស់ ! ទារកទើបនឹងកើតម្នាក់ត្រូវបានគេយកទៅដាក់ក្នុងកាតាបហើយយកទៅចោលក្នុងធុងសម្រាម ជាសំណាងល្អដែល…

ប្រទេសថៃ ៖ ការផ្តល់កំណើតអោយកូនម្នាក់ៗអ្នកជាឪពុកម្តាយត្រូវគិតគូរអោយបានច្បាស់លាស់បំផុត ជៀសវាងការយកកូនរបស់ខ្លួនទៅចោលបនញទាប់ពីបង្កើតគេរួចហើយយកលេសថាគ្មានលទ្ធភាពចិញ្ចឹម។ ប្រភពព័ត៌មានថៃមួយបានរាយការណ៍ពីករណីដ៏រន្ធត់មួយ ដែលទារកម្នាក់ត្រូវបានគេដាក់ក្នុងកាតាបហើយយកទៅចោលក្នុងធុងសម្រាម។ រឿងរ៉ាវនេះបានកើតឡើងនៅកាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៧ម្សិលមិញនេះ មន្ត្រីប៉ូលីសនិងក្រុមអ្នកសង្រ្គោះត្រូវបានគេទាក់ទងទៅប្រាប់អោយជួយទារកម្នាក់ដែលត្រូវបានគេយកទៅចោលក្នុងធុងសម្រាម។

ទារកកំសត់នេះត្រូវបានយកដាក់ចូលទៅក្នុងកាតាបមួយច្រកថង់ខ្មៅពីក្រៅហើយយកទៅដាក់ចូលក្នុងធុងសម្រាម យ៉ាងគួរអោយអាណិត។ ស្រ្តីវ័យ២៥ឆ្នាំម្នាក់ដែលបានឃើញទារកដំបូងគេបង្អស់បានអោយដឹងថា ពេលនាងយកសម្រាមទៅចោលនាងបានប្រទះភ្នែកជាមួយថង់ខ្មៅមួយដែលច្រកកាតាបមួយពីក្នុងហើយនៅក្នុងកាតាបនោះនាងប្រទះឃើញទារកម្នាក់។ នាងបាននិយាយថាទារកបានដេកដោយអាការៈហេវហត់ និងឃ្លានជាខ្លាំង នាងក៏បានទាក់ទងទៅមន្ត្រីប៉ូលីស និងក្រុមអ្នកសង្រ្គោះអោយមកជួយទារកម្នាក់នេះ៕


ប្រភព ៖ zliekr

COMMENTS