សូមចូលរួមសោកស្ដាយ! ទីបំផុតប្រព័ន្ធដំណើរការ Windows Phone ដើរដល់ផ្លូវបញ្ចប់ហើយ

តាមរយៈសារមួយដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម Twitter របស់លោក Joe Belfiore ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន Microsoft បានបង្ហាញថា ប្រព័ន្ធដំណើរការ Windows Phone ទាំងអស់នឹងមិនទទួលបានការអភិវឌ្ឍ រឺបន្ថែមនូវមុខងារថ្មីទៀតឡើយសូម្បីតែ Window 10 Mobile ក៏ដោយ។ ស្របពេលជាមួយគ្នានេះដែរ អ្នកប្រើប្រាស់ និងអតិថិជនរបស់ក្រុមហ៊ុន Microsoft ជាច្រើនបានរំពឹងថា ពួកគេនឹងនៅតែទទួលបានការអភិវឌ្ឍមុខងារថ្មី ប៉ុន្ដែវាមិនអាចនោះទេ ពោលគឺប្រព័ន្ធដំណើរការមួយនេះនឹងគ្រាន់តែដើរតួជាអ្នកផ្ដល់សេវាកម្ម និងសម្រួលដល់ការការពារសុវត្ថិភាពបន្ដិចបន្ទួចសម្រាប់អតិថិជនដែលមានស្រាប់ប៉ុណ្ណោះ។

ទោះជាយ៉ាងណា Windows Phone របស់ក្រុមហ៊ុន Microsoft បានដើរដល់ផ្លូវបញ្ចប់តាំងពីឆ្នាំមុនមកម្លេះ ប៉ុន្ដែក្រុមហ៊ុនពុំដែលប្រកាសឡើយឲ្យអតិថិជនដឹងឡើយ។ អ្វីដែលគួរឲ្យខ្លាចបំផុតនោះគឺ ការដួលរលំនេះ បានធ្វើឲ្យមនុស្សរាប់ពាន់អ្នកប្រឈមមុខនឹងភាពអត់ការងារធ្វើទៀតផង។

រហូតមកដល់ពេលនេះ យើងអាចទទួលបានពត៌មានដ៏ច្បាស់ការមួយហើយថា Windows Phone នឹងមិនមានទៀតទេ ហើយមនុស្សក៏មិនត្រូវការប្រព័ន្ធដំណើរការនេះលើស្មាតហ្វូនរបស់ពួកគេដែរ។ គួរបញ្ជាក់ផងដែរថា ក្នុងសម័យនេះមនុស្សភាគច្រើនគឺផ្ដោតសំខាន់តែទៅលើប្រព័ន្ធដំណើរការ Android និង iOS ប៉ុណ្ណោះ

Fu

ខ្មែរណូត

ប្រភព៖ theverge

COMMENTS