ពស់វែករនាមឆក់យកជីវិតបុរសម្នាក់ក្រោយពេលពិសជ្រួតជ្រាបពេញខ្លួន ពេទ្យមិនអាចសង្គ្រោះបាន

កំពត៖ បុរសម្នាក់ស្ទុះទៅចាប់ពស់ដោយមិនដឹងថាជាពស់រនាមដែលជាពស់ដែលមានពិសសាហាវនោះត្រូវពស់ចឹកបណ្តាលអោយងងឹតមុខដួលភ្លាមៗ និងស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៧ នៅចំណុចភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត។

ប្រភពពត៌មានបានអោយដឹងថា មុនកើតហេតុជនរងគ្រោះបានឃើញពស់វាកាត់ស្មៅហើយគិតថាជាពស់សង់សឿក៏ស្ទុះទៅចាប់ ស្រាប់តែពស់នោះចឹក ស្រាប់តែមួយសន្ទុះក្រោយមកក៏ងងឹតមុខដួល។​ ឃើញដូចនេះអ្នកភូមិបាននាំគ្នាបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ តែគួរអោយសោកស្តាយពស់ពិសបានជ្រួតជ្រាបពេញខ្លួនបាត់ហើយ ពេទ្យមិនងាចសង្គ្រោះបានជនរងគ្រោះបានស្លាប់នៅក្នុងមន្ទីរពេទ្យ។

ជនរងគ្រោះខាងលើមានឈ្មោះ មុត ធី​ ភេទប្រុស មានទីលំនៅក្នុងភូមិឃុំកើតហេតុ។ សាកសពត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

COMMENTS