រំជួលចិត្តណាស់ ! ក្មេងស្រីវ័យ១២ឆ្នាំម្នាក់សម្រេចចិត្តបោះបង់ចោលការសិក្សា ទៅរកប្រាក់ផ្គត់ផ្គង់គ្រួសារ និងមើលថែរក្សាឪពុកពិការ

ប្រទេសថៃ ៖ មានកុមារច្រើនណាស់ដែលត្រូវបោះបង់ចោលការសិក្សារបស់ខ្លួនដោយសារតែកត្តាបញ្ហជីវភាពរបស់គ្រួសារ ពួកគេត្រូវយកពេលវេលាទាំងអស់នោះទៅស្វែងរកប្រាក់។ ប្រភពព័ត៌មានរបស់ថៃបានរាយការណ៍ពីករណី​មួយដែលធ្វើអោយមានការរំជួលចិត្តយ៉ាងខ្លាំង ដោយសារតែកុមារីវ័យ១២ឆ្នាំម្នាក់បែរជាត្រូវទទួលបន្ទុកគ្រួសារទាំងមូលថែមទាំងត្រូវមើថែឪពុកពិការទៀត។ រឿងរ៉ាវរបស់ក្មេងស្រីកំសត់ម្នាក់នេះត្រូវបានគេយកមកចែក​រំលែក​ក្នុងប្រព័ន្ធបណ្តាញសង្គមកាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៧។

បើតាមសម្តីរបស់នាងផ្ទាល់បានប្រាប់អោយដឹងថា នាងត្រូវទៅរើសសំរាមដើម្បីយកទៅលក់ប្តូរជាប្រាក់ពី៥០ ទៅ ១០០បាតក្នុងមួយថ្ងៃ ប្រាក់ដែលនាងរកបាននាងត្រូវយកទៅចំនាយគ្រប់យ៉ាងក្នុងគ្រួសារនិងទិញសម្ភារៈសំរាប់ឪពុកពិការ។ នាងមិនដែលមានពេលទំនេទៅរត់លេងដូចក្មេងដទៃនោះទេ តែនាងក៏មិនដែលមានអារម្មណ៍ថាអន់ចិត្តដែលនាងអាចធ្វើបានគ្រប់យ៉ាងដើម្បីជួយគ្រួសារ។ អ្វីដែលធ្វើអោយអ្នកដែលបានដឹងរឿងរំជួលចិត្តសឹងតែស្រក់ទឹកភ្នែកនោះ គឺនាងតូចបាននិយាយថា “មូលហេតុដែលនាងធ្វើការងារគ្រប់យ៉ាងដោយសារតែនាងស្រលាញ់ឪពុករបស់ខ្លួនខ្លាំងណាស់”។ នាងតែងតែកុហកឪពុកថាទៅរៀន តែកាពិតនាងយកពេលវេលាទាំងអស់នោះទៅរកប្រាក់ផ្គត់ផ្គង់គ្រួសារទៅវិញ។ ចុងក្រោយឪពុកនាងក៏បានដឹងរឿង នាងបានសុំទោសឪពុកតែនាងនៅតែត្រូវទៅរកប្រាក់ដដែលដើម្បីរកអាហារបរិភោគនិងទិញរបស់ចំបាច់ជាច្រើនសំរាប់ឪពុកជាប្រចាំ៕


ប្រភព ៖ kapook

COMMENTS