ឡូយមែន! កម្មវិធីរបស់ស្មាតហ្វូន Android មួយនេះ អាចជួយអ្នកពិការភ្នែកឲ្យស្គាល់វត្ថុផ្សេងៗ និងរស់នៅដោយខ្លួនឯងបាន

តើអ្នកដឹងទេ? ស្មាតហ្វូនដែលអ្នកកំពុងប្រើប្រាស់រាល់ថ្ងៃនេះ មិនមែនអាចធ្វើបានត្រឹមតែហៅចេញ ចូល ផ្ញើរសារ ប្រើប្រាស់អ៊ីនថឺណេត មើលវីដេអូ រឺលេងហ្គេមនោះទេ វាអាចជួយដល់អ្នកដទៃបានទៀតផង។ ឧទាហរណ៍ ដូចជាកម្មវិធីមួយនេះអញ្ចឹង ដែលមានឈ្មោះថា Be My Eyes គឺជាកម្មវិធីពិសេសមួយដែលធ្លាប់ត្រូវបានដាក់ឲ្យប្រើប្រាស់សម្រាប់ប្រព័ន្ធដំណើរការ iOS តាំងពីប៉ុន្មានឆ្នាំមកម្លេះ ប៉ុន្ដែពេលនេះ ប្រព័ន្ធដំណើរការ Android គឺមានដូចគ្នា។

គួរបញ្ជាក់ផងដែរថា Be My Eyes គឺជាកម្មវិធីដែលភ្ជាប់អ្នកពិការភ្នែក ទៅនឹងអ្នកស្ម័គ្រចិត្តដែលអាចដើរតួជាជំនួយការក្នុងការមើលវត្ថុ រឺរបស់ផ្សេងៗបាន។ លើសពីនេះទៅទៀត អ្នកស្ម័គ្រចត្តិទាំងនោះ អាចនិយាយប្រាប់ជនពិការទាំងនោះពីអ្វីដែលពួកគេត្រូវធ្វើដូចជាស្លៀកសម្លៀកបំពាក់ឲ្យបានត្រឹមត្រូវ រឺឆែកមើលកាលបរិច្ឆេតហួសកំណត់នៃផលិតផលផ្សេងៗជាដើម។

នៅពេលដែលជកពិការ រឺអ្នក​ខូចខាត​ចក្ខុវិស័យស្នើរសុំការជួយតាមរយៈកម្មវិធី អ្នកស្ម័គ្រចិត្តដែលបានចុះឈ្មោះ នឹងទទួលបានដំណឹងមួយនៅលើស្មាតហ្វូនរបស់ពួកគេ។ ពេលដែលអ្នកស្ម័គ្រចិត្តណាមួយយល់ព្រម វីដេអូដែលមានភ្ជាប់មកជាមួយនឹងសម្លេងនឹងត្រូវបានចាប់ផ្ដើមរវាងពួកគេទាំងពីរ។ បន្ទាប់មកអ្នកប្រើប្រាស់អាចប្រើកាមេរ៉ាដើម្បីចង្អុលទៅកាន់អ្វីមួយដើម្បីឲ្យអ្នកស្ម័គ្រចិត្តអ្នកជួយមើលវត្ថុនោះឲ្យ។

ប្រសិនបើអ្នកចង់ចែករំលែកអំពើល្អ រឺធ្វើអំពើល្អទៅកាន់ពិភពលោក អ្នកអាចចាប់ផ្ដើមពីកម្មវិធី​ Be My Eyes នេះបាន។ សូមចុចទីនេះ ដើម្បីទាញយក។


Fu

ខ្មែរណូត

ប្រភព៖ androidauthority

COMMENTS