គួរអោយអាណិតណាស់ ! ឪពុកម្តាយមួយគូជិះម៉ូតូសឹងតែគ្រប់ខេត្តស្វែងរកកូនស្រីដែលបានបាត់ខ្លួន បន្ទាប់ពីនាង…

ប្រទេសថៃ ៖ ទំនាក់ទំនងស្នេហារវាងមនុស្សប្រុសនិងស្រីត្រូវបានបើកទូលាយខ្លាំងណាស់ក្នុងពេលបច្ចុប្បន្ននេះ មិនថាពួកគេស្ថិតនៅក្នុងវ័យណាក៏ដោយ។ ប្រភពព័ត៌មានរបស់ថៃបានរាយការណ៍ពីករណីមួយដែលកំពុងត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសាតែឪពុកម្តាយមួយគូជិះម៉ូតូស្វែងរកកូនសឹងតែគ្រប់ខេត្ត។ រឿងរ៉ាវនេះត្រូវបានគេយកមកចែករំលែកក្នុងបណ្តាញសង្គមកាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៧ ប្តីប្រពន្ធមួយគូបានជិះម៉ូតូឆ្លងកាត់ខេត្តជាច្រើនដើម្បីស្វែករកកូនស្រីដែលមានវ័យ១៧ឆ្នាំរបស់ខ្លួន។ ប្រភពដដែលនេះបានអោយដឹងថាបុរសជប្តីឈ្មោះ Sunthorn Jaroonkanarn មានវ័យ៤៦ឆ្នាំ រីឯស្រ្តីជាប្រពន្ធឈ្មោះ Boonpun Punnanont វ័យ៤២ឆ្នាំជិះម៉ូតូអសា​រយៈ​​​​​​​​​ពេល២ថ្ងៃស្វែងរកកូនស្រីដែលបានបាត់ខ្លួនក្រោយពីនិយាយទូរស័ព្ទជាមួយមិត្តប្រុស។

ក្រោយពីព័ត៌ពួកគាត់ទាំងពីរជិះម៉ូតូស្វែករកកូនអស់ជាច្រើនខេត្ត គាត់ក៏បានទទួលទូរស័ព្ធរបស់សាច់ញាតិម្នាក់ថាបានឃើញកូនស្រីរបស់គាត់ជាមួយនិងមិត្តប្រុសរបស់គេ។ ពួកគេក៏បានធ្វើដំណើរទៅរកកូនខ្លួនភ្លាមបន្ទាប់ពីទទួលបានដំណឹងពីកូន កូនស្រីរបស់គាត់បានលុតជង្គង់សុំទោសអ្នកមានគុណទាំងពីររបស់នាងហើយបានសារភាពពីរឿងរបស់នាងនិងមិត្តប្រុសរបស់នាងអោយឪពុកម្តាយបានដឹងលឺ។ ស្រ្តីជាម្តាយរបស់ក្មេងស្រីវ័យ១៧ឆ្នាំនេះរំភើបសឹងតែស្រក់ទឹកភ្នែកនៅពេលដែលរកកូនរបស់ខ្លួនឃើញវិញយ៉ាងនេះ នាងក៏មិនបានជំទាស់ទំនាក់ទំនងរបស់គេទាំងពីរនាក់នោះដែរ។នាងថែមទាំងបានអគុណដល់សារព័ត៌មាននិងបណ្តាញផ្សព្វផ្សាយសង្គមដែលបានចុះផ្សាយពីរឿងគាត់ បើមិនយ៉ាងនេះទេនាងមិនអាចរកឃើញកូនស្រីវិញនោះទេ៕

ប្រភព ៖ kapook

COMMENTS