យន្ដហោះ Vietjet បានចុះចត ជាបន្ទាន់ នៅឯអាកាសយានដ្ឋាន អន្តរជាតិ Noi Bai ដោយសារតែមានអ្នកដំណើរម្នាក់ មានបញ្ហាសុខភាពធ្ងន់ធ្ងរ

កាលពីថ្ងៃទី​ ៤ ខែតុលា ឆ្នាំ ២០១៧ ក្រុមហ៊ុន Vietjet បានប្រកាសថាជើងហោះហើរ VJ926 របស់ខ្លួនធ្វើដែលដំណើរទៅកាន់ទីក្រុងសេអ៊ូល (ប្រទេសកូរ៉េខាងត្បូង) ពីហៃហ្វុងកាលពីម្សិលមិញត្រូវបានចុះចតនៅឯអាកាសយានដ្ឋានអន្តរជាតិ Noi Bai នៅទីក្រុងហាណូយ (វៀតណាម) បន្ទាប់ពីមានស្ត្រីជាអ្នកដំណើរជនជាតិកូរ៉េម្នាក់ មានបញ្ហាពិបាកដកដង្ហើមកំរិតធ្ងន់។

បាទានុការរបស់​ Vietjet បានព្យាយាមសង្រ្គោះបឋម​ ប៉ុន្តែស្ថានភាពរបស់ស្ថានភាពរបស់អ្នកជំងឺ នៅតែមិនបានប្រសើរឡើង ទើបធ្វើឲអាកាសយានិក បានសម្រេចចិត្តចុះចតជាបន្ទាន់នៅឯអាកាសយានដ្ឋានអន្តរជាតិ Noi Bai ដើម្បីបញ្ជូនស្ត្រីដែលជាអ្នកជំងឺនោះទៅមន្ទីរពេទ្យ ភ្លាមៗ។

អ្នកជំងឺត្រូវ បានទទួលការថែទាំនៅឯព្រលានយន្តហោះមុនពេលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយបុគ្គលិកព្រលានយន្តហោះនិងសាច់ញាតិរបស់នាង។ បន្ទាប់មកនាវិកនិងអ្នកដំណើរទាំងអស់ ត្រូវរង់ចាំរហូតដល់ម៉ោង 00:30 នៅថ្ងៃបន្ទាប់​ សំរាប់ជើងហោះហើរថ្មី។​

បន្ទាប់ពីទទួលបានដំណឹងនេះស្ថានទូតកូរ៉េខាងត្បូងប្រចាំប្រទេសវៀតណាមបានបញ្ជូនបុគ្គលិករបស់ខ្លួនភ្លាមៗដើម្បើមកតាមដានស្ថានភាពរបស់អ្នកជំងឺ​ និងដើម្បើកណីចំបាច់ណាមួយ។ ក្រុមហ៊ុន Vietjet ក៍បានសម្រេចចិត្តបន្តសុពលភាពសំបុត្រហោះហើរ​ ដល់អ្នកជំងឺ និងក្រុមគ្រួសាររបស់នាងផងដែរ បន្ទាប់ពីស្ថានភាពអ្នកជំងឺបានប្រសើរឡើង។​

ក្រុមហ៊ុន Vietjet បានបញ្ជាក់ថាស្ថានភាពនេះ បានធ្វើឲប៉ះពាល់ដល់អ្នករួមដំណើរ 200 នាក់ផ្សេងទៀត ប៉ុន្តែវាពិតជាមានតំលៃណាស់ដែលយើងបាន សង្គ្រោះអ្នកដំណើរម្នាក់ក្នុងកណើចាំបាច់បែបនេះ។​

Vietjet ក៍បាន ណែនាំឲអ្នកដំណើរផ្សេងទៀតដែលធ្លាប់មានបញ្ហាសុខភាពធ្ងន់ធ្ងរ ដូចជា ជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល បញ្ហាផ្លូវដង្ហើម ឬបញ្ហាសុខភាពធ្ងន់ធ្ងរដទៃទៀត។ ពួកគេ ត្រូវរៀបរាប់ពីប្រវត្តិសុខភាព នៅរាល់ពេលកក់សំបុត្រដើម្បីទទួលបាននូវការណែនាំដ៏ពិសេសនិងជំនួយផ្នែកវេជ្ជសាស្រ្តត្រឹមត្រូវ​ផងដែរ។​

 

COMMENTS