ថៃរៀបចំកម្មវិធីប្រកួតបវរកញ្ញាមាឌដំរីឆ្នាំ ២០១៨ ធ្វើឲ្យផ្អើលពេញបណ្តាញសង្គម

ថៃ៖ កម្មវិធីប្រកួតបវរកញ្ញាមាឌដំរីត្រូវបានគេរៀចចំឡើងក្នុងប្រទេសថៃ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ ទស្សនិកជនជាតិ និងអន្តជាតិជាច្រើនរូប។ កម្មវិធីក្រកួតប្រជែងស្វែងរកស្ត្រីមាឌធំដូចដំរីប្រចាំឆ្នា ២០១៨ នេះ ត្រូវបានគេដាក់ឈ្មោះថា “Thi Da Chang” ដែលមានន័យជាភាសាខ្មែរថា “កូនស្រីដំរីថៃ”។

កម្មវិធីត្រូវបានគេរៀបំឡើងនៅក្នុងទីក្រុង Nakhon Ratchasima ភាគខាងត្បូងប្រទេសថៃ។ ក្នុងវិធីពិសេសមានអ្នកស្រ្តីដែលមានមាឌធំ និងធាត់ៗប្រមាណជា ១០០ នាក់ ចូលរួមប្រកួតប្រជែងដើម្បីស្បែករកជ័យលេភីតែម្នាក់ប៉ុណ្ណោះ។ អ្នកដែលអាចចូលរួមក្នុងវិធីនេះបានតម្រូវឲ្យមានទម្ងន់ខ្លួនចាប់ពីចាប់ពី ៨០ គីឡូក្រាមឡើងទៅ។ គណៈកម្មការជាច្រើនរូបនឹងដាក់ពិន្ទុទៅលើរូបរាងមាឌ និងសម្រស់របស់បេក្ខនារីម្នាក់ៗយ៉ាងយកចិត្តទុកដាក់បំផុត។

ហើយជាលទ្ធជ័យលេភីបវរកញ្ញាមាឌដំរីប្រចាំឆ្នាំ ២០១៨ បានទៅនាង Kwanrapee Boonchaisuk ដែលមានទម្ងន់ខ្លួនរហូតទៅដល ១០៤ គីឡូក្រាមរួមជាមួយនឹងរូបសម្រស់ស្រស់ស្អាតមិនធម្មតា។ ចង់ដឹងថាបវរកញ្ញាមាឌដំរីរបស់ថៃស្រស់ស្អាតយ៉ាងណានោះ សូមប្រិយមិត្តទស្សនារូបភាពខាងក្រោមនេះ៖

ភក្តី

ប្រភព៖ asiantown