រន្ធត់ណាស់ ! ស្រ្តីជនជាតិជប៉ុនម្នាក់បានសម្រេចចិត្តសម្លាប់ខ្លួនដោយសារតែធ្វើការហួសម៉ោងកំណត់ច្រើនពេក នាងថែមទាំងបានបង្ហោះសារបែបនេះមុនពេលស្លាប់ទៀតផង

ប្រទេសជប៉ុន ៖ ករណីធ្វើការហួសម៉ោងកំណត់ជាបញ្ហាចោទមួយ ដែលកំពុងកើតឡើងនៅក្នុងប្រទេសជប៉ុន មានប្រជាជនជាច្រើ់នកំពុងតែប្រឈមមុខជាមួយនឹងវា។ ប្រភពព័ត៌មានមួយរបស់បរទេសបានចុះផ្សាយពីករណីដ៏ប្លែកមួយទៀត ដែលស្រ្តីវ័យ២៤ឆ្នាំម្នាក់សម្រេចចិត្តធ្វើអត្តឃាតដោយសារតែការធ្វើការហួសម៉ោងកំណត់ច្រើនពេក។ ប្រភពព័ត៌មានបានចុះផ្សាយថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៧ តុលារបស់ជប៉ុនបានបញ្ជាឱ្យក្រុមហ៊ុនផ្សាយពាណិជ្ជ​កម្មជប៉ុនបង់ប្រាក់ចំនួន ៥០០,០០០ យ៉េនទៅគ្រួសារស្រ្តីរងគ្រោះក្រោមបទល្មើសបំពានច្បាប់ការងារ។

បើតាមប្រភពច្បាស់ការណ៍មួយបានប្រាប់ថាស្រ្តីរងគ្រោះបានសម្រេចចិត្តធ្វើអត្តឃាត បន្ទាប់ពីចូលធ្វើការនៅក្នុងក្រុមហ៊ុនពាណិជ្ជកម្មអស់រយៈពេល៣ខែ។ តាមរយៈការស៊ើបអង្កេតបានអោយដឹងថាស្រ្តីរងគ្រោះធ្វើការហួសម៉ោងកំណត់ជាង១០០ម៉ោងក្នុងមួយខែ ដែលលើពីអ្វីដែលកិច្ចសន្យាបានផ្តល់អោយដែលអាចលើសបានត្រឹមតែតិចជាង៥០ម៉ោងប៉ុណ្ណោះក្នុងមួយខែ។ ស្ត្រីរងគ្រោះបានសរសេរនៅប្រព័ន្ធផ្សព្វផ្សាយសង្គមជាច្រើនសប្តាហ៍មុនពេលនាងធ្វើអត្តឃាត “នាងចង់ស្លាប់” គ្រាន់ពីការស្លាប់របស់ស្រ្តីម្នាក់នេះជនជាតិជប៉ុនជាច្រើនបានធ្វើបាតុកម្ម​ចំពោះអ្វីដែលគេបានទទួលសព្វថ្ងៃ។ របាយការណ៍ក្រសួងការងារនិងសុខភាពបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ក៏បានបញ្ជាក់ផងដែរថាពលករ 7,7 ភាគរយត្រូវបានបង្ខំឱ្យធ្វើការថែមម៉ោងលើសពី ២០ ម៉ោងក្នុងមួយសប្ដាហ៍៕
ប្រភព ៖ sanook

COMMENTS