ឆ្ងល់ទេថា ហេតុអ្វីបានជា Facebook មិនមានប៊ូតុង Dislike (មិនចូលចិត្ត)? មូលហេតុគឺងាយយល់បំផុត…

ជាការពិតណាស់ សម្រាប់សម័យនេះនរណាៗក៏មានគណនីបណ្ដាញសង្គមប្រើដែរ ហើយបណ្ដាញសង្គមទាំងនោះគឺមានច្រើនណាស់ ប៉ុន្ដែ Facebook ហាក់ដូចជាទទួលបានការប្រើប្រាស់ និងចាប់អារម្មណ៍ច្រើនពីសំណាកមនុស្សទូទៅ។ ទាក់ទងទៅនឹង Facebook នេះ គឺជាបណ្ដាញសង្គមដ៏ធំមួយដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់បង្ហោះរូបភាព វីដេអូ រឺ Live បានទៅតាមអ្វីដែលពួកគេចង់។ ហើយរាល់ការបង្ហោះនានា អ្នកប្រើប្រាស់ផ្សេងៗទៀតដែលឃើញអាចចុចលើប៊ូតុង Like បានបើចូលចិត្ត។ ប៉ុន្ដែ ប្រសិនបើមិនចូលចិត្តគឺគ្មានប៊ូតុង Dislike ទេ។ តើហេតុអ្វីទៅ?

កាលពីថ្ងៃទី24 ខែកុម្ភៈ កន្លងទៅនេះ ក្រុមហ៊ុន Facebook បានអភិវឌ្ឍន៍លើការចុច Like របស់ខ្លួននេះ ឲ្យទៅជាអ្វីដែលប្លែក ពោលគឺអ្នកប្រើប្រាស់អាចប្រតិកម្មទៅតាមអារម្មណ៍ខ្លួន ដែលមានដូចជា “Wow,” “Haha,” “Sad,” និង “Angry”។ ប៉ុន្ដែ សម្រាប់ប៊ូតុង Dislike គឺនៅតែមិនមានដដែល។ ទាក់ទងទៅនឹងហេតុផលដែលក្រុមហ៊ុន Facebook សម្រេចមិនដាក់ប៊ូតុងនេះ គឺដោយសារតែហេតុផលងាយស្រួលបំផុត នោះគឺ “វាអាចផ្ដល់ភាពអវិជ្ជមានច្រើនពេក។”

គួរបញ្ជាក់ផងដែរថា លោក Chris Cox ប្រធានផ្នែកផលិតផលរបស់ក្រុមហ៊ុន Facebook បានប្រាប់គេហទំព័រ Bloomberg កាលពីខែមករា នៅពេលដែលនិយាយអំពីប៊ូតុងថ្មីរបស់ក្រុមហ៊ុនថា ប៊ូតុង Dislike (មិនពេញចិត្ត) ត្រូវបានច្រានចោលដោយហេតុថា វានឹងអាចបង្កភាពអវិជ្ជមានច្រើនពេក។ មួយវិញទៀត ពាក្យថា “yay” ត្រូវបានលុបបំបាត់ចោលដែរ ដោយសារតែវាមិនត្រូវបានគេស្គាល់ជាទូទៅ។

 

Fu

ខ្មែរណូត

ប្រភព៖ time

COMMENTS