ថៃប្រកាសឲ្យប្រជាពលរដ្ឋខ្លួនបញ្ឈប់ការសប្បាយរីករាយ ដើម្បីកាន់ទុកព្រះរាជពិធីបូជាសពព្រះរាជសពព្រះអង្គ ភូមិវិបុល អាប់ឌុលយ៉ាដេត

ថៃ៖ ប្រមុខដឹកនាំរដ្ឋាភិបាលថៃបានប្រកាសឲ្យ​ប្រជាជនថៃទាំងអស់ត្រូវស្លៀកពាក់​សំលៀក បំពាក់ពណ៌ស និងខ្មៅ ហើយនៅតាមដងផ្លូវត្រូវបញ្ឈប់សកម្មភាពកំសាន្តសប្បាយ ដើម្បីធ្វើការកាន់ទុក្ខក្នុងព្រះរាជពិធីបូជា ព្រះរាជសព ព្រះមហាក្សត្រថៃគឺព្រះអង្គម្ចាស់ ភូមិវិបុល អាប់ឌុលយ៉ាដេត។ ជាងនេះទៅទៀតនៅក្នុងសុន្ទរកថាប្រចាំសប្តាហ៍របស់ខ្លួន លោក ប្រាយុទ្ធចាន់អូចា បានប្រកាសឲ្យគ្រប់ស្ថានីយ៍ទូរសទ្សន៍ និងកន្លែងផ្ដល់សេវាកំសាន្តទាំងអស់ក្នុងប្រទេសថៃត្រូវរៀបចំខ្លួនឲ្យ សមរម្យ ដើម្បីជាការចូលរួមកាន់ទុក្ខក្នុងពិធីបូជាព្រះរាជសពនេះផងដែរ។

ពិធីបូជាព្រះរាជសពរបស់ព្រះមហាក្សត្រភូមិវិបុល អាប់ឌុលយ៉ាដេត នឹងត្រូវបានគេប្រារព្ធធ្វើឡើងក្នុងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ ខាងមុខនេះ នៅក្នុងបរិវេណខាងមុននៃព្រះបរមរាជវាំងក្នុងប្រទេសថៃ។ គេរំពឹងថាប្រជាជនថៃរាប់លាននាក់នឹងចូលរួមក្នុងពិធីបុណ្យនេះ។ សូមរំលឹកឡើងវិញថា ព្រះអង្គម្ចាស់ ភូមិវិបុល អាប់ឌុលយ៉ាដេត បានសោយទីវង្គត់កាលពីខែ តុលា ឆ្នាំ ២០១៦ កន្លងទៅ ក្នុងព្រះជន ៧០ ព្រះវស្សា ហើយប្រទេសថៃបានធ្វើការកាន់ទុកអស់រយៈមួយឆ្នាំហើយ ទើបដល់ចុងខែនេះគេរៀបចំពិធីបូជាសពនេះឡើង៕

ភក្តី

ប្រភព៖coconuts

COMMENTS