ទឹកប្រាក់ជាង ៥០០ លានដុល្លារត្រូវបានផ្ទេរចូលក្នុងគណនីរបស់ព្រះមហាក្សត្រថៃ

ថៃ៖ ស្ថាប័នហិរញ្ញវត្ថុនៃរបបរាជានិយមរបស់ប្រទេសថៃ បានផ្ទេរទឹកប្រាក់ចំនួន ៥០៥ លានដុល្លារអាមេរិកទៅក្នុងគណនីតំណាងរបស់ព្រះមហាក្សត្រ Maha Vajiralongkorn ហើយ នេះបើយោងតាមគណៈកម្មការសន្តិសុខ និងមូលបត្រ (SEC)។ ចំនួនទឹកប្រាក់ខាងលើនេះគឺជាចំណែកភាគហ៊ុនរបស់ព្រះមហាក្សត្រ ដែលមាននៅក្នុងធនាគារពាណិជ្ជ Siam របស់ថៃ។

ហើយបើយោងតាមការរិយាល័យរាជសម្បត្តិដែលគ្រប់គ្រង់ព្រះរាជទ្រព្យរាប់លានដុល្លារនោះ បានបញ្ជាក់ថាចំនួនលុយភាគហ៊ុមខាងលើនេះបានថយចុះ ព្រោះទីផ្សារមូលបត្ររបស់ធនាគារខាងលើបានថយចុះប្រមាណជា ៣.៣៣ ភាគរយ គិតត្រឹមថ្ងៃទី ២ ខែតុលា ឆ្នាំ ២០១៧ នេះ។ ព្រះមហាក្សត្រថៃមិនមែនមានភាគហ៊ុនជាមួយនឹងធនាគារខាងលើនេះទេ តែព្រះអង្គមានភាគហ៊ុនជាមួយនឹងក្រុម ហ៊ុនជាច្រើនទៀតក្នុងប្រទេសថៃ ដូចជាក្រុមហ៊ុនស៊ីម៉ង់ Siam ជាដើម។

សូមបញ្ជាក់ជូនថា ព្រះមហាក្សត្រថៃត្រូវបានគេចាត់ទុក ជាព្រះមហាក្សត្រដែលមានទ្រព្យសម្បត្តិច្រើន និងជាអ្នកមានលុយច្រើន ក្នុងលំដាប់ពិភពលោកផងដែរ ដែលអាចមានលុយសរុបចន្លោះពី ៣០ ទៅ ៦០ ពាន់លានដុល្លារអាមេរិក៕

ភក្តី

ប្រភព៖ coconuts

COMMENTS