បុរសម្នាក់ត្រូវប្អូនប្រុសបង្កើតមានជម្ងឺវិកលចរិតកាប់មួយកាំបិតស្ទើរដាច់ជើងដោយសារតែ…

កណ្តាល៖ ករណីអំពើរហិង្សាមានស្ថានទោសទម្ងន់ធ្ងន់ បុរសវិកលចរិតម្នាក់បានប្រើកាំបិតខ្វែវកាប់បងប្រុងបង្កើតបណ្តាលអោយរងរបួសត្រង់ស្មងជើងធ្ងន់ធ្ងរ បង្ករការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧ នៅចំណុចភូមិស្វាយអាត់ ឃុំព្រែកតាមាក់​ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ប្រភពពត៌មានបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ ជា វណ្ណី ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅក្នុងភូមិសំរុងកណ្តាល ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានមកលេងផ្ទះម្តាយនៅភូមិឃុំកើតហេតុ។ ពេលមកដល់ផ្ទះជនរងគ្រោះបានយកទឹកផ្លែឈើជូនម្តាយរួចរាល់ហើយក៏មកដេកលេងលើអង្រឹងរហូតដល់ម៉ោង៥ជាងជនរងគ្រោះបានស្តីអោយជនសង្ស័យថា ថ្មើហ្នឹងហើយហ្អែងអត់គិតទៅដាំបាយសុីទេ ហ្អែងមិនចេះជួយធ្វើការងារគេសោះ រហូតដល់មានទំនាស់ជាមួយគ្នា ទើបជនសង្ស័យទាញកាំបិតខ្វែវពីក្រោមគ្រែមកដេញកាប់ជនរងគ្រោះរហូតជនរងគ្រោះរត់ដល់នៅលើដីស្រាប់តែជនសង្ស័យកាប់បានមួយកាំបិតត្រូវស្មងជើងទើបភ្ញាក់ផ្អើលដល់អ្នកជិតខាងចូលមកជួយឃាត់។ ជនសង្ស័យខាងលើមានឈ្មោះ ជា រតនា ហៅប៉ូឡូ ភេទប្រុស អាយុ៣៤ឆ្នាំ ជាមនុស្សវិកលចរិត១០ឆ្នាំមកហើយ បច្ចុប្បន្នស្នាក់នៅផ្ទះជាមួយម្តាយបង្កើតក្នុងភូមិឃុំកើតហេតុខាងលើ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះធ្វើការអន្តរាគមន៍ចាប់ខ្លួនជនរងគ្រោះបញ្ជូនទៅប៉ុស្តិ៍នគរបាល​ ចំណែកជនរងគ្រោះត្រូវក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ៕

COMMENTS