គ្លីនិកកែសម្ផស្សមេហ្គាប៊ែល បានធ្វើកិច្ចព្រមព្រៀងជាមួយគ្លីនិកកែសម្ផស្សកូរ៉េ ដើម្បីអភិវឌ្ឍន៍វិស័យកែសម្ផស្សនៅកម្ពុជាអោយមានការរីកចម្រើន

កាលពីថ្ងៃទី ០៨ ខែតុលា ឆ្នាំ២០១៧ កន្លងទៅនេះ គ្លីនិកកែសម្ផស្សមេហ្គាប៊ែល បានធ្វើការចុះហត្ថលេខាលើអនុស្សរណះយោគយល់រវាង គ្លីនិកកែសម្ផស្សមេហ្គាប៊ែល ជាមួយ មន្ទីរពេទ្យវះកាត់កែសម្ផស្ស The Line ក្រុមហ៊ុន Generte និងក្រុមហ៊ុន Jin Sung Global Vision មកពីសាធារណះរដ្ឋកូរ៉េ ដើម្បីចូលរួមក្នុងការអភិវឌ្ឍន៍វិស័យកែសម្ផស្សនៅកម្ពុជាអោយមានការរីកចម្រើនលូតលាស់ទៅមុខ ដែលមានលោក ហុង ម៉ូន វ៉ុន ជា Advisor ពីប្រទេសកូរ៉េ ចូលរួមជាភ្ញៀវកិត្តិយសផងដែរ។⁣

ជាមួយគ្នានេះផងដេរ លោកជំទាវ⁣ កែវ វង្សសៀក អគ្គនាយិកា គ្លីនិកកែសម្ផស្សមេហ្គាប៊ែល បានមានប្រសាសន៍ក្នុងកម្មវិធីនោះថា” អស់រយះពេលជាង ១០ឆ្នាំមកហើយ ដែលគ្លីនិកមេហ្គាប៊ែលបានផ្តល់ជូននូវសេវាកម្មកែសម្ផស្សជូនបងប្អូនអតិថិជនគ្រប់ៗរូប ដើម្បីទទួលបានសម្រស់ស្រស់ស្អាត ជាមួយគ្នានេះផងដែរ មេហ្គាប៊ែលតែងតែសិក្សា ស្រាវជ្រាវ ក៏ដូចជាស្វែងយល់ពីបច្ចេកវិទ្យាថ្មីៗរបស់ពិភពលោក⁣ ដូចនេះហើយមេហ្គាប៊ែលក៏ចាប់ដៃគូរ ជាមួយនឹង Generte ក្នុងការនាំមកនូវបច្ចេកវិទ្យាថ្មីក្នុងការពិនិត្យ DNA តាមរយះទឹកមាត់ក្នុងការផលិតជាផលិតផលថែសម្រស់ជូនបងប្អូនដែលសក្តិសម និងមានប្រសិទ្ធិភាពខ្ពស់បំផុតសម្រាប់ស្បែក។”

លោកជំទាវបានបន្តទៀតថា” ខ្ញុំពិតជាមានមោទនៈភាពបំផុតក្នុងថ្ងៃនេះ⁣ គឺ គ្លីនិកកែសម្ផស្សមេហ្គាប៊ែលបានក្លាយជាដៃគូសហការលើគំរោងពាណិជ្ជកម្មធំៗជាច្រើន ដូចជា មន្ទីរពេទ្យ The Line Beauty Clinic Healing Center និងក្រុមហ៊ុន Jin Sung Global Vision ដែលនឹងមានគម្រោងក្នុងការបង្កើតសួនទឹក និងសួនទឹកកកដំបូងបង្អស់នៅកម្ពុជា ដែលនឹងបង្កើតការងារជាច្រើនដល់ប្រជាជនខ្មែរ⁣ ក៏ដូចជាបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ តាមរយះការអូសទាញការវិនិយោគទន់បរទេស ចូលមកប្រទេសកម្ពុជា ហើយគម្រោងទាំងនេះនឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗនេះផងដែរ។”

គួរបញ្ជាក់ផងដែរថា គ្លីនិកមេហ្គាប៊ែល⁣ គឺជាគ្លីនិកកែសម្ផស្សដែលមានឈ្មោះបោះសម្លេងជាងគេក្នុងប្រទេសកម្ពុជាប្រមាណជាង១០ឆ្នាំ មកហើយហើយតាមរយះការចុះអនុស្សរណៈយោគយល់នេះធ្វើអោយគ្លីនិកមេហ្គាប៊ែល មានឪកាសមួយជំហានទៀតក្នុងការអភិវឌ្ឍន៍វិស័យកែសម្ផស្សនៅកម្ពុជាកាន់តែមានភាពរីកចម្រើនទៅមុខមួយកម្រិតទៀត៕

COMMENTS