នេះគឺជា Concept ថ្មីទាក់ទងទៅនឹងកំពូលស្មាតហ្វូន OnePlus 6 ទាំងរូបរាង និងលក្ខណៈពិសេស! គិតយ៉ាងណាដែរ?

បន្ទាប់ពីការចេញលក់របស់កំពូលស្មាតហ្វូន OnePlus 5 កន្លងផុតទៅ ឥឡូវយើងសង្កេតឃើញថា OnePlus 6 កំពុងតែខិតជិតការលេចចេញរូបរាងហើយ។ ដោយឡែក ពេលវេលាពិតជាដើរលឿនខ្លាំងណាស់ ហើយអ្នកបន្ដវេណនៃត្រកូល OnePlus ក៏ខិតជិតចូលមកដល់ដែរ។ ប៉ុន្ដែនេះគ្រាន់តែជា Concept ទេ។

ស្របពេលជាមួយគ្នានេះដែរ ពាក្យចចាមអារាមជាច្រើនបានលើកឡើងថា អ្នកបន្ដវេណពី OnePlus 5 គឺ OnePlus 5T ប៉ុន្ដែអតិថិជនជាច្រើនហាក់ដូចជាមិនចាប់អារម្មណ៍នោះទេ ពោលគឺពួកគេបែរជាផ្ដោតសំខាន់ទៅលើ OnePlus 6 ទៅវិញ ដែលអាចនឹងត្រូវបានក្រុមហ៊ុនប្រកាសចេញលក់នាកំឡុងឆ្នាំ2018 ខាងមុខនេះ។

ជាធម្មតាម៉ូដែលថ្មី តែងទទួលបាននូវការអភិវឌ្ឍថ្មី ហើយខាងក្រោមនេះ គឺជាលក្ខណៈពិសេសដែលអតិថិជនរបស់ក្រុមហ៊ុន OnePlus រំពឹងទុក៖

  • អេក្រង់ទំហំ 5.7អ៊ីញ ក្នុងកម្រឹតបង្ហាញរូបភាព QHD+
  • អង្គផ្ទុកទិន្នន័យ 128GB
  • ទំហំ RAM 8GB
  • មានបច្ចេកវិទ្យាមិនចូលទឹក និងធូលី IP68
  • ថាមពលថ្មទំហំ 3,500mAh
  • មានបច្ចេកវិទ្យាសាកថ្មលឿន Dash Charge
  • កាមេរ៉ាមុខទំហំ 13MP
  • កាមេរ៉ាក្រោយទំហំ 16MP
  • មាន sensor ស្កេនស្នាមក្រយ៉ៅដៃបង្កប់ក្នុងអេក្រង់
  • សាកថ្មដោយ USB-C
  • បំពាក់ដោយបន្ទះឈីបប្រភេទ Snapdragon 845

តើអ្នកគិតយ៉ាងណាដែរសម្រាប់ Concept ថ្មីនេះ? សម្រាប់អតិថិជនរបស់ក្រុមហ៊ុន OnePlus សូមជួយផ្ដល់ជាមតិយោបល់ផង។

Fu

ខ្មែរណូត

ប្រភព៖ technobuffalo

COMMENTS