ក្មេងស្រីអាយុ៩ឆ្នាំត្រូវក្មេងប្រុសអាយុ១៤ឆ្នាំចាប់រំលោភបានសម្រេចដល់ទៅ២ដងទើបបែកធ្លាយដល់់ឪពុកម្តាយ

មណ្ឌលគិរី៖ សមត្ថកិច្ចស្រុកកែវសីម៉ាបានធ្វើការឃាត់ខ្លួនកុមារាអាយុ១៤ឆ្នាំម្នាក់ពាក់ព័ន្ធនឹងករណីរំលោភសេពសន្ថវៈលើក្មេងស្រីអាយុ៩ឆ្នាំបានសម្រេចចំនួន២ដងទើបបែកធ្លាយដល់ឪពុកម្តាយក្មេងស្រីរងគ្រោះមកដាក់ពាក្យបណ្តឹងអោយសមត្ថកិច្ចឃាត់ខ្លួនតែម្តង។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីយប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧ នៅចំណុចភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ប្រភពពត៌មានពីសមត្ថកិច្ចបានអោយដឹងថា ស្ត្រីដែលជាម្តាយក្មេងស្រីរងគ្រោះអាយុ៩ឆ្នាំបានមកដាក់ពាក្យបណ្តឹងទៅកាន់ការិយាល័យជំនាញស្នងការដ្ឋាននគរបាលខេត្តថាជនសង្ស័យឈ្មោះ វី សុីពួន ភេទប្រុស អាយុ១៤ឆ្នាំ បានធ្វើសកម្មភាពចាប់រំលោភកូនស្រីអាយុ៩ឆ្នាំរបស់គាត់បានសម្រេច២ដង នៅក្នុងចំការកៅស៊ូ ដោយលើកទី១បានប្រព្រឹត្តកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ និងលើកទី២នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពរំលោភក្មេងស្រីរងគ្រោះបានសម្រេច២ដងដូចម្តាយក្មេងស្រីរងគ្រោះចោទប្រកាន់ពិតមែន។

បច្ចុប្បន្នជនសង្ស័យខាងើត្រូវបានសមត្ថកិច្ចការិយាល័យជំនាញបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីកសាងសំនុំរឿងចាត់ការតាមផ្លូវច្បាប់៕

 

 

COMMENTS