សាហាវទេ? កាមេរ៉ាថ្មីរបស់ក្រុមហ៊ុន Red អាចថតវីដេអូបានក្នុងកម្រឹត 8Kឯណោះ ប៉ុន្ដែតម្លៃវិញ…

កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនផលិតកាមេរ៉ាសម្រាប់ថតខ្សែភាពយន្ដលំដាប់ពិភពលោក Red បានប្រកាសទាក់ទងទៅនឹងម៉ូដែលកាមេរ៉ាថ្មីដែលមានឈ្មោះថា Monstro 8K VV sensor ក្នុងត្រកូល Weapon របស់ខ្លួន។ ដោយឡែក សម្រាប់ sensor ដែលត្រូវបានបំពាក់លើកាមេរ៉ានេះ គឺជាប្រភេទ Monstro 8K VV ដែលជំនួសឲ្យ sensor ចាស់ Dragon 8K VV ដែលត្រូវបានប្រើប្រាស់កាលពីឆ្នាំមុន។

គួរបញ្ជាក់ផងដែរថា Monstro 8K មានសមត្ថភាពស្រដៀងគ្នាទៅនឹងជំនាន់មុនដែរ ពោលគឺអាចថតវីដេអូបានក្នុងកម្រឹត 8K 60fps នឹងមានទំហំ 35.4 megapixel និងល្បឿនបញ្ចូលទិន្នន័យ 300MB/s។ មិនតែប៉ុណ្ណោះ កាមេរ៉ានេះក៏អាចថតវីដេអូប្រភេទ RAW និង Apple ProRes រឺ Avid DNxHD/HR បានទៀតផង។ ទោះជាយ៉ាងណា sensor ថ្មីនេះក៏បានអភិវឌ្ឍន៍លើសមត្ថភាពចាប់យករូបភាព ជាមួយនឹងផ្ទៃធំជាងមុន និងលម្អិតផងដែរ។ លើសពីនេះទៅទៀត ក្រុមហ៊ុន Red ក៏បានដាក់បន្ថែមនូវមុខងារ IPP2 ភ្ជាប់មកស្រាប់ជាមួយនឹងកាមេរ៉ាផងដែរ។ ទាក់ទងទៅនឹងមុខងារ IPP2 នេះមានសមត្ថភាពធ្វើឲ្យផ្ទៃខាងក្រោយស្អាត មានពណ៌ល្អ និងជំនួយដល់ស្បែកផងដែររាល់ការថតមនុស្ស។

ទាក់ទងទៅនឹងតម្លៃរបស់ Monstro 8K VV sensor គឺប្រមាណជា $79,500 (តួខ្លួនប៉ុណ្ណោះ)។ ដូចនេះ សម្រាប់គ្រឿងបរិក្ខាបន្ថែមទៀតដូចជា lens ថាមពលថ្ម អេក្រង់ Memory I/O Expender និងអ្វីៗជាច្រើនទៀត គឺត្រូវទិញបន្ថែម។

Fu

ខ្មែរណូត

ប្រភព៖ gsmarena

COMMENTS