អីយ៉ា! ៣ថ្ងៃនៅកំពង់ចាម នីកូ ធ្វើអោយមហាជនភ្ញាក់ផ្អើល!

តាមរយ:កម្មវិធី GATSBY Success Together ហ្គេតប៊ីបាននាំតារាចំរៀង នីកូ ទៅជួបផ្ទាល់ជាមួយសិស្សនិស្សិត ក៏ដូចជាអ្នកគាំទ្រ នៅសាកលវិទ្យាល័យ វេស្ទើន ខេត្តកំពង់ចាម។ ២ថ្ងៃមុនការប្រគំតន្រ្តី នីកូបានធ្វើអោយកុមារកំព្រានៅខេត្តកំពង់មានមានក្តីរំភើប និងភ្ញាក់ផ្អើលជាខ្លាំងដោយពួកគេបានទទួលអំណោយ ក៏ដូចជាការអាហារដែល នីកូ និង ហ្គេតប៊ី បានរៀបចំជាពិសេសសំរាប់ពួកគេថែមទៀតផង។ ដោយឡែកនៅថ្ងៃទី១នៃព្រឹត្តិការណ៍ហ្គេតប៊ីបានបើកវគ្គ បណ្តុះបណ្តាលឥតគិតថ្លៃស្តីពី Merchandising ដែលមានអត្ថប្រយោជន៍យ៉ាងខ្លាំងសំរាប់សិស្សនិស្សិត ជា ទុនមួយសំរាប់ពួកគេនៅពេលអនាគត ។

ដើម្បីអោយសិស្សនិស្សិតបានអនុវត្តដោយផ្ទាល់ ក្រុមហ៊ុនក៏បានរៀបចំការប្រកួតរៀបផលិតផលលើធ្នើតាមទីផ្សារនានា រួមជាមួយប្រាក់រង្វាន់ ជាច្រើនថែមទៀតផង។ កម្មវិធីដែលធ្វើអោយសិស្សនិស្សិតមានការចាប់អារម្មណ៍ កាន់តែខ្លាំងនោះគឺ វេទិការនិស្សិតចែករំលែកបទពិសោធន៍ ដោយហ្គេតប៊ីបានអញ្ជើញ វាគ្មិនល្បីៗ ដើម្បីចូលរួមចែករំលែកគន្លឹះនៃភាពជោគជ័យ ការរៀបចំផែនការសំរាប់ជីវិត និង ជួយប្រឹក្សាពីបញ្ហាមួយចំនួនរបស់សិស្សនិស្សិតថែមទៀតផង។ សិស្សនិស្សិតដែលចូលរួមបានថ្លែងថា ក្នុង រយ:ពេល៣ថ្ងៃនេះ ហ្គេតប៊ីបានធ្វើអោយសិស្សិ និស្សិតទាំងអស់ជួបជុំគ្នាជា បង្កបរិយាកាសសប្បាយរីករាយ ជាពិសេសកម្មវិធីរបស់ហ្គេតប៊ី មិនត្រឹមតែផ្តល់នូវភាព សប្បាយរីករាយប៉ុណ្ណោះទេ ថែមទាំងនាំមកនូវការចែករំលែក បទពិសោធន៍ និងចំណេះដឹងជាច្រើនដល់សិស្សនិស្សិតថែមទៀតផង សំរាប់សិស្សិនិស្សិត ទាំងអស់គឺតែងតែបានចូលរួម កម្មវិធីដ៏មានសារ:សំខាន់នេះ ជារៀងរាល់ឆ្នាំ៕

COMMENTS