បុរសចំណាស់ត្រូវកូនចៅដឹកយកមកទុកចោលក្នុងវត្តពេលដឹងថាមានជម្ងឺប្រចាំកាយ

ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ខណៈដែលខ្លួនមានជម្ងឺប្រចាំកាយ មិនដឹងថា សាច់ញាតិ ឬខាងណាទេដឹកយកមកទុកចោលនៅក្នុងចេតិយវត្តសំបួរ នៅភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ ១សប្តាហ៍ទៅហើយ។

ស្វែងរកសាច់ញាតិមិនឃើញ ខណៈដែលជនរងគ្រោះ ដុនដាបខ្លាំងនិយាយមិនចេញ រហូតមកដល់វេលាម៉ោង១និង២០នាទីរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៧ អាការៈកាន់តែខ្លាំង ទើបបង្កឲ្យភ្ញាក់ផ្អើល តាជីយាយជីនូវក្នុងវត្តនិងអ្នកជិតខាងផងដែរ។

បុរសចំណាស់ខាងលើ វ័យជាង៧០ឆ្នាំ មិនស្គាល់អត្តសញ្ញាណ មិនដឹងផ្ទះសម្បែងនៅដល់ណានោះទេ ។

តាមលោកតាអាចារ្យ យាយជីក្នុងវត្តសំបួរ បានឲ្យដឹងថា អស់រយៈពេល១សប្តាហ៍ហើយ ជនរងគ្រោះត្រូវបានប្រទះឃើញ នៅដេកដួលក្នុងចេតិយ ជ្រុងខាងក្រោយវត្ត ក្នុងសភាពនិយាយស្តីមិនចេញ ដោយសភាពជម្ងឺធ្ងន់ នៅរសៀលនេះ អាការៈ បុរសចំណាស់ខាងលើកាន់តែដុនដាប់ខ្លាំងទៅៗ ទើបបង្កឲ្យភ្ញាក់ផ្អើល ទាំងក្តីសោគសង្រេង គ្មានកូនចៅ ឯណា ដឹង ឬមកមើលឡើយ ៕

COMMENTS