រន្ធត់ណាស់! កំពុងកាត់បំពុងទីបសុខៗ ស្រាប់តែផ្លែម៉ូទ័របែកខ្ទាតចំបំពង់.កស្លាប់យ៉ាអាណោចអាធម័

ខេត្តកំពង់ធំ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអណោចអាធម័ ក្រោយត្រូវអំបែកផ្លៃម៉ូទ័រកាត់ដែកខ្ទាតចំបំពង់.ក។ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំនុចក្និងផ្សារស្ទោង ក្នុងឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។

ជនរងគ្រោះមានឈ្មោះ ណាំ គាំ ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិបុទុម(កើត) ឃុំរុងរឿង ស្រុកស្ទោង។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានយកម៉ូទ័រកាត់ដែកមកកាត់ដែកបំពុងទីប ដើម្បីធ្វើជាចបជីកទុកសម្រាប់យកទៅប្រើប្រាស់ ខណៈកំពុងតែកាត់ដែកស្រាប់តែផ្លែម៉ូទ័រកាត់ដែកនោះវាបានបែកជាច្រើនបំណែក ហើយខ្ទាតមកចំបំពង់.កខ្លួនឯងឈាម បណ្តាលឲ្យហូរឈាមយ៉ាងខ្លាំង ក្រោយមកក៏ប្រកាច់ដាច់ខ្យល់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង៕

 

COMMENTS