ថៃចេញបទបញ្ជាហាមមិនឲ្យសិស្សសាលាពពាក់ពពួនសាសងស្នេហានៅតាមទីសាធារណៈ

ថៃ៖ នៅក្នុងប្រទេសថៃកន្លងមកគេបានសង្កេតឃើញថា ក្មេងៗដែលជាសិស្សសាលាទាំងប្រុសទាំងស្រី តែងតែទៅជួបជុំគ្នានៅតាមទីសាធារណៈ ដើម្បីសាសងស្នេហា ហើយពេលខ្លះពួកគេបានធ្វើសកម្មភាពស្និទស្នាលជាមួយគ្នាជ្រុលហួសហេតុទៀតផងក៏មានដែរ។ សកម្មភាពខាងលើនេះ ត្រូវបានសាធារណៈជនទូទៅមើលឃើញថា បានប៉ះពាល់ដល់សីលធម៌សង្គមជាខ្លាំង និងបានផ្តល់ជាគំរូអាក្រក់ដល់ក្មេងៗជំនាន់ក្រោយផងដែរ។

ដើម្បីទប់ស្កាត់នេះបញ្ហាសង្គមមួយនេះ រដ្ឋាភិបាលថៃបានសម្រេចចេញបទបញ្ជាថ្មីមួយ​ ដោយហាមមិនឲ្យសិស្សសាលាទាំងអស់ជួបជុំគ្នាបែបសាសងស្នេហា និងប្រព្រឹត្តសកម្មភាពសិ្នទស្នាលជាមួយគ្នាជ្រុល នៅតាមទីសាធារណៈនោះទេ។ ក្នុងករណីដែលជនណាបានប្រព្រឹត្តផ្ទុយនឹងបទបញ្ជាខាងលើនេះ ពួកគេប្រឈមនឹងការចាប់ខ្លួនយកទៅធ្វើការអប់រំ និងរងនូវការពិន័យផ្សេងៗតាមច្បាប់ផងដែរ។ សូមបញ្ជាក់ថា ការពិតទៅក្រសួងអប់រំថៃ បានស្នើទៅកាន់រដ្ឋាភិបាលឲ្យបង្កើតបទបញ្ជាខាងលើនេះតាំងពីឆ្នាំ ២០០៥ ម្លះ តែរហូតមកទល់នឹងពេលនេះទើបរដ្ឋាភិបាលសម្រេចអនុវត្តតាមសំណើរបស់ក្រសួងអប់រំ៕

អត្ថបទ៖ ភក្តី

ប្រភព៖ nationmultimedia