ចម្លែកណាស់ ! ក្មេងប្រុសវ័យ១៥ឆ្នាំបែរជាមានពពោះទារកម្នាក់ក្នុងពោះរបស់ខ្លួនទៅវិញ ចុងក្រោយគ្រូពេទ្យប្រាប់ថានេះគឺជា…

បរទេស ៖ ក្នុងសម័យនេះរឿងរ៉ាវប្លែកជាច្រើនបាន​កើតឡើងរឿងខ្លះយើងសឹងតែមិនដែលធ្លាប់គិតនោះទេថាវាអាចកើតឡើងមកបាន តែមិនធ្លាប់គិតមិនមែនមានន័យថាមិនមាននោះទេ។ ប្រភពព័ត៌មានរបស់បរទេសមួយបានរាយការណ៍ពីករណីចម្លែកមួយ ដែលក្មេងប្រុសវ័យ១៥ឆ្នាំម្នាក់បែរជាពពោះកូននៅក្នុងផ្ទៃ។ រឿងរ៉ាវមួយនេះត្រូវបានសារព័ត៌មានល្បីឈ្មោះ Daily Mail យកមកចំផ្សាយកាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧ គ្រូពេទ្យបានរាយការណ៍ពីក្មេងប្រុសម្នាក់ដែលបានពពោះទារកក្នុងផ្ទៃរបស់គេ។ រឿងហេតុនេះបានកើតឡើងបន្ទាប់ពីក្មេងប្រុស​វ័យ​១៥​ឆ្នាំរស់នៅក្នុងប្រទេសម៉ាឡេស៊ីម្នាក់មានជំងឺក្រពះរ៉ាំរ៉ៃនិងឈឺពោះអស់រយៈពេលជាយូរ បន្ទាប់ពីការពិនិត្យទើបដឹងថាមានសាចអាក្រក់មួយដុំក្នុងពោះរបស់គេ។

គ្រាន់ពីពិនិត្យបានល្អិតល្អន់មកគ្រូពេទ្យបានប្រាប់ថាសាច់ដែលនៅក្នុងពោះនោះជាទារក ដែលបានបង្កប់ខ្លួនក្នុងពោះរបស់ក្មេងប្រុសម្នាក់នេះអស់ពេលជាយូរមកហើយ គ្រូពេទ្យបានប្រាប់​ថាគេត្រូវការវះកាត់ជាចាំបាច់។ គ្រាន់ពីការវះកាត់យ៉ាងប្រុងប្រយ័ត្នអស់រយៈពេលយ៉ាងយូរទើបគ្រូពេទ្យអាចយកទារកចេញពីពោះក្មេងប្រុសវ័ួ១៥ឆ្នាំនេះបានដោយជោគជ័យ ទារកនោះមាន​​ប្រវែង២៣.៦សង់ទីម៉ែត្រ មានទំងន់ ១.៦គីឡូក្រាម មានសក់តិចៗតែមិនមានមុខមាត់នោះទេ។ ក្រោយពីវះកាត់រួចហើយក្មេងប្រុសវ័យ១៥ឆ្នាំនេះចាប់ផ្តើមមានសុខភាពល្អប្រសើរឡើង ទារកដែលត្រូវបានវះចេញពីពោះរបស់ក្មេងម្នាក់នេះត្រូវគ្រូពេទ្យពន្យល់ថាវាជាកូនភ្លោះរបស់ក្មេងប្រុសម្នាក់នោះ។ នៅពេលដែលម្តាយពពោះមានអំប្រ៊ីយ៉ុង២តែមួយមានការលូតលាស់មិនប្រក្រតីហើយក៏រុញខ្លួនឯងចូលទៅក្នុងអំប្រ៊ីយ៉ុងមួយទៀត ទើបបណ្តាលអោយមានករណីនេះកើតឡើង គ្រូពេទ្យអះអាងថាករណីបែបនេះមានលើមនុស្សម្នាក់ ក្នុងចំនោមមនុស្ស៥លាននាក់៕

ប្រភព ៖ kapook

COMMENTS