មនុស្សកាន់តែខ្ជិលទៅហើយ! អស់ពីម៉ាស៊ីនបោកខោអាវ ម៉ាស៊ីនសម្ងួតខោអាវ ឥឡូវមានម៉ាស៊ីនអ៊ុតខោអាវទៀត! (មានវីដេអូ)

កាលពីសម័យមុន ពិភពលោកយើងពុំមានម៉ាស៊ីនបោកខោអាវឡើយ ពោលគឺមនុស្សតម្រូវឲ្យបោកដោយខ្លួនឯង។ ដោយឡែក បច្ចេកវិទ្យាកាន់តែរីកចម្រើន ក្រុមហ៊ុនអេឡិចត្រូនិចជាច្រើនបានបង្កើតម៉ាស៊ីនបោកខោអាវឡើង ដើម្បីសម្រួលដល់មនុស្ស កុំឲ្យពិបាកបោកដោយខ្លួនឯងទៀត។ ក្រោយមក បើទោះជាមានម៉ាស៊ីនបោកខោអាវហើយ ប៉ុន្ដែមនុស្សនៅតែពិបាកក្នុងការយកខោអាវដែលបោកហើយទាំងនោះទៅហាល រឺពេលខ្លះខ្ជិលផង ទើបក្រុមហ៊ុនបន្ដផលិតម៉ាស៊ីនសម្ងួតបន្ថែមទៀត។ ហើយរហូតមលដល់ពេលបច្ចុប្បន្ន យើងសង្កេតឃើញថាមនុស្សបានបង្កើតម៉ាស៊ីនអ៊ុតខោអាវទៀតផង។

កាលពីពេលថ្មីៗនេះ អ្នកច្នៃប្រឌិតពីររូប បានបង្កើតម៉ាស៊ីនដ៏អស្ចារ្យមួយ ដែលមានសមត្ថភាពអាចសម្ងួត និងអ៊ុតសម្លៀកបំពាក់បានរហូតដល់ទៅ 12ឈុតក្នុងពេលតែមួយ។ ដូចនេះ អ្នកមិនបាច់ពិបាកក្នុងការអ៊ុតម្ដងមួយៗទៀតទេ។ ម៉ាស៊ីននោះមានឈ្មោះថា Effie ចំណែកឯអ្នកដែលបង្កើតវាឡើងទាំងពីនាក់នោះ គឺមានឈ្មោះថា Kamdar និង Trevor Kerth។ ទាក់ទងទៅនឹងសមត្ថភាពនៃម៉ាស៊ីននេះ អាចជួយលោកអ្នកសន្សំពេលវេលាបានរហូតដល់ទៅ 95%ឯណោះ។ អ្វីដែលអស្ចារ្យបំផុតនោះគឺ Effie មានភ្ជាប់មកជាមួយនឹងរន្ធមួយ ដែលអាចឲ្យអ្នកបន្ថែមខ្លឹនទៅលើសម្លៀកបំពាក់បានទៀតផង។

គួរបញ្ជាក់ផងដែរថា អ្នកច្នៃប្រឌិតវ័យ 27ឆ្នាំទាំងពីររូបនោះ បានសម្រេចបង្កើតគម្រូរូបភាពនៃផលិតផលរបស់ខ្លួនហើយ។ មិនតែប៉ុណ្ណោះ ពួកគេរំពឹងថា នឹងចេញលក់ម៉ាស៊ីនដែលបង្កើតឡើងដោយពួកគេផ្ទាល់នេះក្នុងឆ្នាំ2018 ខាងមុខ។

Fu

ខ្មែរណូត

ប្រភព៖ metro

COMMENTS