Chelsea ចង់បន្តកុងត្រា2 ឆ្នាំទៀតឲ Willian ដើម្បីបញ្ចៀសការចាប់អារម្មណ៍ពីក្រុម Manchester United

ក្លិបតោខៀវត្រូវបានគេរាយការណ៍ថាបានកំណត់គោលនយោបាយរបស់ក្លិបដោយផ្តល់ជូន Willian នូវកិច្ចព្រមព្រៀងរយៈពេល 2 ឆ្នាំថ្មីដើម្បីបញ្ចៀសការចាប់អារម្មណ៍ពីក្រុម Manchester United។

កីឡាករប្រេស៊ីលរូបនេះត្រូវបានចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការផ្ទេរទៅកាន់ទឹកដី Old Trafford កាលពីរដូវក្តៅជាមួយក្រុម Barcelona ក៏បានចាប់អារម្មណ៍ផងដែរ។

Willian មានពេលតិចជាងពីរឆ្នាំដើម្បីបន្តកុងត្រាបច្ចុប្បន្នរបស់គាត់នៅឯកីឡដ្ឋាន Stamford Bridge ដែលមានតម្លៃប្រហែល 120.000 ផោនក្នុងមួយសប្តាហ៍។

ប្រភព៖ Mirror
អត្ថបទ៖​ ប៊ុនហួរ