ចាំបាច់ត្រូវតែដឹង! បើមិនចង់មានបញ្ហាពេលប្រឡងទេ កុំយកវត្ថុអីផ្សេងក្រៅពីវត្ថុ៥យ៉ាងនេះទៅឲ្យសោះ

ថ្ងៃចន្ទ ទី២០ ខែសីហា ឆ្នាំ២០១៨ ខាងមុខ ការប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិនឹងមកដល់ ហើយគេសង្កេតសិស្សានុសិស្សជាច្រើនក៏បានត្រៀមខ្លួនរួចជាស្រេចផងដែរ ចំណែកឯក្រសួងអប់រំ យុវជន និងកីឡាវិញ ក៏កំពុងតែរៀបចំវិញ្ញាសារសម្រាប់នៅតាមបណ្តារាជធានី-ខេត្តនានាផងដែរ។

ក្នុងនោះដើម្បីកុំឲ្យមានការភាន់ច្រឡំ ក្រសួងបានបញ្ជាក់ជាថ្មីម្តងទៀតនូវសម្ភារៈ ដែលអនុញ្ញាតឲ្យយកចូល ឬប្រើប្រាស់នៅក្នុងបន្ទប់ប្រឡងគឺមានដូចជា ប៊ិក​ពណ៌ខៀវ ខ្មៅដៃ បន្ទាត់ ដែកឈាន រ៉ាបព័រទ័រ៕

អត្ថបទ៖ សេម
រូបភាព៖ ក្រសួងអប់រំ យុវជន និងកីឡា