កាន់តែទំនើបទៅហើយ! លេចធ្លាយវីដេអូ Oppo R17 ប្រើបច្ចេកវិទ្យាស្គែនក្រយ៉ៅដៃបង្កប់ក្នុងអេក្រង់តែម្តង

កាលពីដើមសប្តាហ៍កន្លងទៅ ក្រុមហ៊ុន Oppo បានបង្ហាញស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនមានឈ្មោះថា Oppo R17 ដោយបំពាក់បច្ចេកវិទ្យាចុងក្រោយបំផុតជាមួយក្បាលឆកដ៏តូច និងជាពិសេសនោះគឺបច្ចេកវិទ្យាស្គែនក្រយ៉ៅដៃបង្កប់នៅក្នុងអេក្រង់តែម្តង។ Oppo R17 ប្រើប្រាស់អេក្រង់ប្រភេទ OLED ដែលអាចឲ្យបច្ចេកវិទ្យាស្គែនក្រយ៉ៅដៃដំណើរការបាន បើទោះបី R17 បំពាក់បច្ចេកវិទ្យាស្គែនក្រយ៉ៅដៃលើអេក្រង់មែនពិត ប៉ុន្តែវាហាក់ដំណើរការមិនទាន់លឿនរហ័សដូច ស្គែនក្រយ៉ៅដៃនៅលើតួទូរស័ព្ទឡើយ។ តាមរយៈព័ត៌មានលេចធ្លាយបានឲ្យដឹងថា Oppo ទំនងជាបញ្ចេញម៉ូដែល R17 Pro មួយទៀត ដែលមានកាមេរ៉ាភ្លោះប្រើប្រាស់បច្ចេកវិទ្យា Dual Aperture ដូច S9+ និង Note 9 របស់ Samsung ដែរ៕

អត្ថបទ៖ ដា
ប្រភព៖ gsmarena