ពិតជាគួរអោយសរសើរណាស់ ! ក្មេងស្រីវ័យ៨ឆ្នាំម្នាក់ដោយសារតែស្រលាញ់ការសិក្សាខ្លាំង នាងបានចំនាយពេលវេលាឈប់សម្រាករបស់ខ្លួនដើម្បីទៅរកប្រាក់ដោយការធ្វើ…

ប្រទេសថៃ ៖ សំរាប់គ្រួសារដែលមានបញ្ហាជីវភាពវាជារឿងពិបាកខ្លាំងណាស់ដែលត្រូវបញ្ជូនកូនៗរបស់ខ្លួនទៅសាលារៀន ព្រោះគេត្រូវចំនាយជាច្រើនជាមួយនឹងការអប់រំនៅសាលានេះ។ ប្រភពព័ត៌មានរបស់ថៃមួយបានចុះផ្សាយ​​​រឿងដែលគួរអោយកោតសរសើរមួយ ដែលក្មេងស្រីវ័យ៨ឆ្នាំម្នាក់ចំនាយពេលវិស្សមកាលរបស់នាងទៅរកប្រាក់ទុកសំរាប់ការសិក្សារបស់ខ្លួន។ តាមសម្តីម្តាយរបស់ក្មេងស្រីម្នាក់នេះបានប្រាប់ថា គាត់មិនមានលទ្ធភាពផ្គត់ផ្គង់ការសិក្សារបស់កូនខ្លួនបានគ្រប់គ្រាន់នោះទេ។ បើកូនរបស់គាត់ធំគាត់ប្រហែលជាអោយនាងទៅរត់តុក្នុងភោជនីយដ្ឋានណាមួយសំរាប់ផ្គត់ផ្គង់ការសិក្សាខ្លួនឯងហើយ តែនេះកូនរបស់គាត់ទើបតែមានវ័យ៨ឆ្នាំតែប៉ុណ្ណោះវាជារឿងដែលមិនអាចទៅរួចនោះទេ។

ដោយសារតែចង់ជួយសម្រាលបន្ទុករបស់ម្តាយនាងក៏នឹកឃើញគំនិតមួយក្នុងការរកប្រាក់មួយដែលប្លែកហើយមានភាពទាក់ទាញយ៉ាងខ្លាំង ដោយច្នៃប្រឌិតប៉ោងប៉ោងអោយក្លាយទៅជាតុក្កតាដ៏ស្រស់ស្អាតមួយ។ កុមារវ័យ៨ឆ្នាំរូបនេះបាននិយាយថា វាមិនមានភាពពិបាកខ្លាំងសំរាប់នាងនោះទេក្នុងការកែច្នៃប៉ោងប៉ោងនេះអោយក្លាយទៅជាតុក្កតាដ៏ស្រស់ស្អាតនេះ នាងគ្រាន់តែយកម្សៅដាក់ចូលទៅក្នុងប៉ោងប៉ោងទាំងនោះហើយ​យកវាមកតុបតែងបន្ថែមតែបន្តិចជាការស្រេច។ ក្នុងរដូវការឈប់សម្រាកនេះនាងអាចធ្វើវាបានយ៉ាងច្រើនសម្រាប់យកមកលក់ ហើយនាងបានលក់វាក្នុងតម្លែមួយ១៥បាតមានមនុស្សធំច្រើនណាស់ដែលចាប់អារម្មណ៍ជាមួយតុក្កតាប៉ោងប៉ោងនាង។ តែនៅពេលចូលរៀនម្តាយរបស់នាងបានប្រាប់អោយឈប់ធ្វើតុក្កតាទាំងអស់នេះទៀតហើយ ដោយសារតែម្សៅសម្រាប់ដាក់ចូលក្នុងប៉ោងប៉ោងនោះធ្វើអោយដៃនាងតូចមានស្នាមកន្តួលរម៉ាស់ គាត់បានបង្រៀននាងអោយធ្វើខោអាវតុក្កតាលក់វិញ៕


ប្រភព ៖ siamvariety

COMMENTS