Gamer ទាំងអស់គ្នា! បើបានម៉ូនីទ័រនេះយកទៅលេងហ្កេម មានអារម្មណ៍យ៉ាងណាដែរ?

គ្រាន់តែសង្កេតមើលទៅលើរូបភាពភ្លាម អ្នកអាចនឹងលាន់មាត់ថា “តើនៅលើលោកនេះ មាននរណាដែលត្រូវកាម៉ូនីទ័រទ្រវែងបែបនេះ?” ជាការពិតណាស់ វាគឺជារឿងដ៏ចម្លែកមួយដែលក្រុមហ៊ុន Samsung សម្រេចបង្កើតផលិតផលនេះឡើយ។ ដោយឡែក ម៉ូនីទ័រនេះមានឈ្មោះថា CHG90 ហើយជាម៉ូនីទ័រដែលមានប្រវែងវែងជាងគេក្នុងលោក។

មនុស្សភាគច្រើនយល់ឃើញថា ការប្រើប្រាស់ទូរទស្សន៍ រឺម៉ូនីទ័រដែលមានវិមាត្រ 4:3 គឺជាកម្រឹតស្ដង់ដារមួយ។ ប៉ុន្ដែបើយើងត្រឡប់ទៅកាន់ឆ្នាំ2000 វិញ ទូរទស្សន៍ រឺម៉ូនីទ័រប្រភេទ Widescreen ជាមួយនឹងវិមាត្រ 16:9 គឺជាកម្រឹតមួយដ៏ល្អបំផុតសម្រាប់ការប្រើប្រាស់។

ទៅជាយ៉ាងណា វិមាត្រកម្រឹត 16:9 គឺមិនទាន់គ្រប់គ្រាន់ទេ ហើយកាលពីឆ្នាំ2015 ក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួនបានចាប់ផ្ដើមណែនាំម៉ូនីទ័រប្រភេទ Ultrawide ជាមួយនឹងវិមាត្រ 21:9 ដែលល្អបំផុតសម្រាប់ការងារកាត់តវីដេអូ រឺរូបភាព និងជាពិសេសល្អសម្រាប់ការលេងហ្គេមផងដែរ។

រហូតមកដល់ឆ្នាំ2017 នេះក្រុមហ៊ុន Samsung ប្រហែលជាគិតថា វិមាត្រត្រឹម 21:9 គឺមិនទាន់គ្រប់គ្រាន់ទេ ពោលគឺក្រុមហ៊ុនបានបង្កើតម៉ូនីទ័រប្រភេទ super-ultrawide ដែលមានឈ្មោះថា CHG90 ជាមួយនឹងវិមាត្រ 32:9 ឯណោះ។ នេះពិតជារឿងដ៏អស្ចារ្យមែន។ ទាក់ទងទៅនឹងផលិតផលថ្មីនេះ មានមនុស្សជាច្រើនបានចោទជាសំណួរថា ហេតុអ្វីបានជាក្រុមហ៊ុន Samsung សម្រេចបង្កើតម៉ូនីទ័រប្រភេទនេះឡើង? ចម្លើយរបស់ក្រុមហ៊ុន គឺផ្ដោតសំខាន់សម្រាប់ការលេងហ្គេម។

គួរបញ្ជាក់ផងដែរថា ម៉ូនីទ័រ CHG90 គឺស្មើនឹងម៉ូនីទ័រដែលមានវិមាត្រ 16:9 ពីរបញ្ចូលគ្នា។ មិនតែប៉ុណ្ណោះ ម៉ូនីទ័រនេះអាចបង្ហាញរូបភាពបានក្នុងកម្រឹត 1080p រឺ 1440p quad-HD រឺ 4K ultra-HD ក៏បានដែរ។ ប៉ុន្ដែ ទោះជាយ៉ាងណាម៉ូនីទ័រនេះតម្រូវឲ្យមានម៉ាស៊ីនកុំព្យូទ័រដែលខ្លាំងដែរ ទើបអាចដំណើរការលេងហ្គេមទៅដោយរលូនបាន។

Fu

ខ្មែរណូត

ប្រភព៖ business insider

COMMENTS