ចិញ្ចឹមកូន២០ឆ្នាំ ចុងក្រោយកូនសងគុណវិញដោយកាំបិតបុ័ងតោ

រាជធានីភ្នំពេញ៖ កូនអកត្តញ្ញូម្នាក់ត្រូវបានឪពុកប្តឹងសមត្ថកិច្ចអោយចាប់ខ្លួន បន្ទាប់ពីបង្កហិង្សាក្នុងគ្រួសាររហូតដល់យកកាំបិតបុ័ងតោកាប់មកលើឳពុកបង្កអោយមានរបួសស្នាម ហេតុការនេះបានកើតឡើងនៅវដលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧ នៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

កូនអកត្តញ្ញូមួយនេះឈ្មោះ សុវណ្ណ អាយុ២០ឆ្នាំ ស្នាក់នៅភូមិទួលពង្រក្រោមបន្ទុកក្នុងគ្រួសារ។ សមត្ថកិច្ចបានប្រាប់អោយដឹងថា ដោយយោងតាមពាក្យបណ្តឹងបុរសវ័យចំណាស់ម្នាក់ជាពុកបង្កើត ដែលបានរងគ្រោះគាំទ្រូងរាប់ឆ្នាំ ព្រោះកូនប្រុសម្នាក់នេះ រហូតដល់ថ្ងៃកើតហេតុកូនអកត្តញ្ញូនេះបានទាញកាំបិតកាប់មកលើឪពុកបណ្តាលអោយរងរបួសដៃ ទ្រាំលែងបានទើបអោយសមត្ថកិច្ចចាប់តែម្តង។

ក្រោយពេលទទួលបានពាក្យបណ្តឹងសមត្ថកិច្ចបានចុះទៅចាប់កូនអកត្តញ្ញូមកកាន់ប៉ុស្តិ៍នគរបាលចោមចៅដើម្បីធ្វើការសាកសួររួចកសាងសំណុំរឿងបញ្ជូនទៅមណ្ឌលកែប្រែ៕

បក្សីចាំក្រុង

COMMENTS