រន្ធត់ចិត្តណាស់ ! ស្រ្តីវ័យ៣១ឆ្នាំម្នាក់ខំប្រឹងធ្វើការរហូតដល់ស្លាប់ខ្លួនឯង

ប្រទេសជប៉ុន ៖ ដោយសារតែការប្រកួតប្រជែងខ្លាំងក្នុងសម័យនេះ ធ្វើអោយមនុស្សម្នាក់ខិតខំធ្វើការសឹងតែរកពេលវេលាសម្រាកគ្មានជាពិសេសនៅប្រទេសដែលមានការរីកចំរើនខ្លាំងតែម្តង។ ប្រភពព័ត៌មានបរទេសមួយបានរាយការណ៍ពីករណីដ៏រន្ធត់មួយ ដែលស្រ្តីវ័យ៣១ឆ្នាំម្នាក់បានគាំងបេះដូងស្លាប់ បន្ទាប់ពីនាងធ្វើការថែមម៉ោងលើសកំរិត។ រឿងរ៉ាវបានកើតឡើងកាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ ស្រ្តីជនជាតិជប៉ុនដែលមានឈ្មោះ Miyadado មាន​វ័យ៣១ឆ្នាំជាអ្នកអ្នកឆ្លើយឆ្លងនយោបាយនៃស្ថានីយ៍ទូរទស្សន៍ជាតិក្នុងទីក្រុងតូក្យូបានគាំងបេះដូងស្លាប់។

មូលហេតុនៃការស្លាប់របស់នាងត្រូវបានគេស៊ើបអង្ករតយ៉ាងល្អិតល្អន់ វាបណ្តាលមកពីការធ្វើការថែមម៉ោងច្រើនហួស​ហេតុ​ពេក ហើយវាត្រូវគេដាក់បន្ទុកថាជាកំហុសរបស់ក្រុមហ៊ុនទាំងស្រុង។ ស្រ្តីរងគ្រោះវ័យ៣១ឆ្នាំរូបនេះត្រូវបានគេដឹងថានាងធ្វើការលើសម៉ោងកំណត់រហូតដល់ទៅ១៥៩ម៉ោងក្នុងមួយខែៗ ហើយនាងក៏ត្រូវស្លាប់បន្ទាប់ពីបានសុំច្បាប់សម្រាកពីរថ្ងៃ។ យោងតាមការស្ទង់មតិថ្នាក់ជាតិមួយក្នុងចំណោមមនុស្ស ៥ នាក់នៅក្នុងប្រទេសជប៉ុនហានិភ័យនៃការស្លាប់ពីការបន្ថែមម៉ោងក្នុងរយៈពេលមួយឆ្នាំ និង ២០០០ នាក់ក្នុងមួយឆ្នាំធ្វើអត្តឃាតដោយ​សារតែភាពតានតឹងផ្នែកការងារ៕
ប្រភព ៖ kapook

COMMENTS